< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសង់អគារ


20-30 នាទី
1 នាក់ លើស
៣ឆ្នាំ លើស
ដប, ផ្សេងៗ, កែវ, sticks
អង្គការរុឹម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងសង់អគារ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្ត្រ

អំពីរាងកាយផ្ទាល់ខ្លួន (ការប្រើប្រាស់សម្ភារៈតាមបច្ចេកវិទ្យា)

បុរេគណិត

រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)

គោលបំណង ៖       
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(វិទ្យាសាស្ត្រ) សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋដូចជាធ្វើទូក កូនឡានជាដើម។

(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី)។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍  សម្ភារសាងសង់ អាស្រ័យលើវត្ថុដែលអ្នកមានក្នុងថ្នាក់រៀនស្រាប់។ 
(ឧទាហរណ៍៖ គម្របដប កែងជ័រ កំណាត់ឈើជាដើម)
សម្ភារទាំងនេះអាចជាសម្ភារដដែលសម្រាប់ក្រុមនីមួយៗ ដូចនេះក្រុមទាំងអស់ នឹងប្រកួតប្រជែងដោយស្មើភាពគ្នា ដើម្បីសង់អគារខ្ពស់ជាងគេ ឬសម្ភារទាំនោះអាចជាសម្ភារខុសគ្នា ដែលនាំទៅរកការពិភាក្សានៅពេលក្រោយអំពី ថាតើហេតុអ្វីសម្ភារមួយ ធ្វើការល្អជាងសម្ភារមួយទៀត។

ការរៀបចំ  ប្រមូលសម្ភារសាងសង់ ហើយដាក់វានៅកន្លែងដែលអ្នកចង់ឱ្យក្មេងៗសាងសង់គារ។ 
ដាក់កៅអីនៅក្បែរ ដើម្បីឱ្យពួកគេអាចឡើងបាន ប្រសិនបើអគាររបស់ពួកគេខ្ពស់ពេកសម្រាប់ពួកគេឡើង
សង់អាគាររបស់ពួកគេ។ បែងចែកកុមារ ជាក្រុមតូចៗ។

ការណែនាំ៖ 

 1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងល្បែងសង់អគារ ជាមួយកូនៗទាំងអស់គ្នា។
 2. សួរក្មេងៗថា៖ តើមានកូនៗណាចាំរឿង  ៉តើអ្នកពូកែអី?  ៉ដែរឬទេ?។ (បើក្មេងៗមិនចងចាំ ឬមិនធ្លាប់ស្តាប់លោកអ្នកអាចរំលឹក ឬអានរឿងហ្នឹងម្តងទៀតបាន)។
 1.  ចូរសរសេរពាក្យថា “ខ្ពស់” នៅលើក្ដារខៀន។ 

តើកូនៗដឹងថាយ៉េកពូកកែខាងអី្វ? បាទ/ចាស ឈោងដៃយករបស់នៅកន្លែងខ្ពស់។

តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលខ្ពស់ជាងយ៉េង? 

បាទ/ចាស គ្មាននរណាខ្ពស់ជាងយ៉េកទេ។

 1. សរសេរពាក្យថា “ខ្ពស់ជាងគេ” នៅលើក្ដារខៀន។
 2. ចូរសរសេរពាក្យថា “ទាប” នៅលើក្ដារខៀន។ 

តើកូនៗដឹងថាមករាពូកកែខាងអី្វ? បាទ/ចាស ពូកែរៀនភាសាខ្មែរ ប្រកបពាក្យ។

តើកូនៗដឹងទេថានៅក្នុងសៀវភៅមាននរណាទៀតដែលទាបជាងមករា? 

បាទ/ចាស គ្មាននរណាទាបជាងមករាទេ។

 1. សរសេរពាក្យថា “ទាបជាងគេ” នៅលើក្ដារខៀន។
 2. កូនៗត្រូវមើលពាក្យដែលអ្នកសរសេរលើក្ដារខៀនហើយព្យាយាមចងចាំពាក្យទាំងនោះ។
 3. ប្រាប់ក្មេងៗ៖ អគាររបស់យើងត្រូវរឹងមាំ ហើយមិនងាយរលំ កូនៗអាចមានគំនិតច្នៃប្រឌិតតាមដែល
  ចង់បាន ប៉ុន្តែគោលដៅរបស់កូនៗគឺត្រូវសង់អគារឱ្យបានខ្ពស់។
 4. កូនៗត្រូវចែកជាក្រុមនឹងត្រូវសហការគ្នាក្នុងការសាងសង់។ ដូចម្ដេចដែលហៅថាសមាជិកក្រុមដ៏ល្អ? ឧទាហរណ៍៖ ខណៈពេលដែលពួកគេកំពុងសង់អគារ កូនៗអាចជួយសមាជិកក្រុម ដោយដាក់សម្ភារ
  មួយៗទៅលើអគារតែគួរដាក់វាថ្នមៗ ទើបអគារមិនរលំ។ ប៉ុន្តែកូនមិនគួរខឹងនឹងខ្លួនឯង ឬ សមាជិកក្រុមដទៃទៀតឡើយ ប្រសិនបើអគារដួលរលំ។
 1. ចូររលឹកដល់ពួកគេ ប្រសិនបើពួកគេមានពេលសល់ត្រឹមតែ ២នាទីទៀតប៉ុណ្ណោះ ក្នុងការសាងសង់
  អគារ។ 
 2. នៅពេលអស់ម៉ោងចូរឱ្យក្រុមនីមួយៗ ម្ដងមួយក្រុម ដើរពិនិត្យមើលអគាររបស់ក្រុមដទៃ។
 3. កូនៗគួររក្សាគម្លាតពីអគារ ដើម្បីចៀសវាការប៉ះរលំអគារទាំងនោះ និងធ្វើឱ្យអាគារអ្នកដទៃរលំ។
 4. ចូរពិភាក្សាអំពីអគារដែលពួកគេបានសាងសង់។ 

តើអគារមួយណាខ្ពស់ជាងគេ? អគាររបស់ក្រុម… ខ្ពស់ជាងគេ។

តើអគារមួយណាទាបជាងគេ?   អគាររបស់ក្រុម…ទាបជាងគេ។

ហេតុអ្វីបានជាអគារ១ខ្ពស់ជាងអគារមួយទៀត? បាទ​​/ចាស រៀបតាមលំដាប់លំដោយ។
(តម្រៀបតាមលំដាប់លំដោយ ពីធំទៅតូច តាមប្រភេទ)

តើសម្ភារសាងសង់ធ្វើឱ្យកម្ពស់មានភាពខុសគ្នាដែរឬទេ? បាទ​​/ចាស មានភាពខុសគ្នា។
អ្នកអាចសួរសំណួរផ្សេងទៀត ដែលអ្នកគិតថាគួរឱ្យចាប់អារម្មណ៍ ឬ មានប្រយោជន៍។


បម្រែបម្រួល៖ អ្នកគ្រូអាចជ្រើសរើសសម្ភារសាងសង់តាមចិត្ត។