< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទាយសម្លេងសត្វ


10-20 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងទាយសម្លេងសត្វ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បុរេគណិត
រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់)
ភាសាខ្មែរ
ប្រើពាក្យសំដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។
ការស្គាល់តួរអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឍបំណិនសមត្ថភាពទាំង៦)។
      (ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំម្លេង)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។
(បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប  ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)។
(ភាសាខ្មែរ) ប្រាប់ពីឈ្មោះសត្វ តាមរយះការធ្វើចលនាកាយវិការត្រាប់តាមនិមិត្តសញ្ញា។
ប្រាប់ឈ្មោះសត្វ វត្ថុផ្សេងៗដោយស្តាប់សំឡេង ឬ សង្កេតកាយវិការ។
ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូរសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង  ៉សួស្ដីឆ្នាំថ្មី  ៉
រយៈពេល ២០ នាទី 

ឧបករណ៍ ៖ កាតរូបភាពឆ្នាំសត្វទាំង១២ (ជូត-ឆ្លូវ, ខាល-ថោះ, រោង-ម្សាញ់, មមី-មមែ, វក-រកា, ច-កុរ)

ការរៀបចំ ទីកន្លែង និងសម្ភារសម្រាប់លេង

សេចក្ដីណែនាំ៖ 

  1. និយាយថា៖ថ្ងៃនេះអ្នកគ្រូមានល្បែងទាយសម្លេងសត្វ លេងជាមួយកូនៗទាំងអស់គ្នា។
  2. អ្នកគ្រូត្រូវបង្ហាញក្មេងៗអំពីកាតរូបភាពសត្វទាំង១២ម្តងមួយ ។
    តើនេះជាសត្វអ្វី? តើជាសត្វចិញ្ចឹម ឬ សត្វព្រៃ?
    តើសត្វនេះស៊ីចំណីអ្វីដែរ?
    តើសត្វនេះ(ខ្ពស់ និងទាប វែង និងខ្លី ធំ និងតូច វែង និងខ្លី ស្គម និងធាត់ រត់ និងដើរ លូន)?
  3. ឱ្យក្មេងៗផ្កាប់កាតចុះក្រោម ហើយច្របល់កាតបញ្ចូលគ្នា ។
  4. បន្ទាប់មកឱ្យក្មេងៗប្ដូរវេនជ្រើសរើសយកកាតម្តងមួយ មិនត្រូវបង្ហាញរូបភាពសត្វទេ។ 
  5. ក្មេងបង្កើតជាសម្លេង និងកាយវិការតាមរូបភាពសត្វដែលបានជ្រើសរើស ប៉ុន្តែមិននិយាយឈ្មោះសត្វទេ។
  6. ក្មេងៗផ្សេងទៀតត្រូវទាយថា៖ តើសត្វអ្វី?