< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរបស់គីម_ប្រើកាតនៃផ្លែដូង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងរបស់គីម​ (ប្រើកាតនៃផ្លែដូង)
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) 

សិក្សាសង្គម

បំណិនក្នុងសង្គម​ (ការយល់ដឹងអំពីបរិស្ថានធម្មជាតិ និងវិធីការពារ)

ភាសាខ្មែរ

ការប្រើពាក្យតាមវេយ្យាករណ៍ (យល់ពីវាក្យសព្ទ័ឃ្លា និងល្បះ)

គោលបំណង ៖

(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។

(សិក្សាសង្គម) ជួយសម្អាតបរិស្ថានដូចជាការបោសសំរាម មិនបន្ទោរបង់ផ្តេសផ្តាសជាដើម។
(ភាសាខ្មែរ) ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនឹងសកម្មភាពចាំបាច់មួយចំនួន។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ សន្លឹកកិច្ចការ (កាតធំៗ និងកាតតូចៗ)

ការរៀបចំ ៖​ ព្រីន កាត់ និងអ៊ុតកាតរឹង។ 

ត្រៀមកាតធំៗដើម្បីប្រើប្រាស់ក្នុងថ្នាក់។ 

ត្រៀមកាតតូចៗមួយឈុតសម្រាប់ក្រុមនីមួយៗនៅក្នុងថ្នាក់។

បែងចែកថ្នាក់ជាក្រុមទៅតាមចំនួនដែលអ្នកចង់បែងចែក។

សេចក្ដីណែនាំ៖

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរបស់គីម​ (ប្រើកាតនៃផ្លែដូង)ជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងៗ៖ តើកូនៗស្គាល់វត្ថុដែលធ្វើអំពីផ្លែដូងដែរឬទេ?

បាទ/ចាស ធ្វើអំបោសជក់ដូង ធ្វើនំ ត្បាញធ្វើកន្ទេល ក្បាបដូង នំ ធ្វើប្រេងដូង ញុំាទឹក….។

  1. យកចម្លើយរបស់ក្មេងៗខាងលើដែលមានក្នុងកាត មកបង្ហាញរូបភាពលើកាតធំនោះ ដោយដាក់
    នៅលើកម្រាល ឬ ក្តារខៀនដើម្បីឱ្យក្មេងៗមើលឃើញ។
  2. សួរសំណួរអំពីវត្ថុនីមួយៗ។

តើកូនៗធ្លាប់បានឃើញអំបោសជក់ដូងដែរឬទេ? បាទ/ចាស ធ្លាប់បានឃើញ។

តើកូនៗដឹងថាអំបោសជក់ដូងប្រើប្រាស់សម្រាប់អ្វីដែរឬទេ? បាទ/ចាស សម្រាប់បោសផ្ទះ។
តើកូនៗធ្លាប់បានញុំានំធ្វើអំពីដូងដែរឬទេ? បាទ/ចាស ធ្លាប់ញុំា។

តើកូនៗមានអំបោសជក់ដូងនៅផ្ទះដែរឬទេ? បាទ/ចាស មាន។

  1. នៅពេលក្មេងៗឆ្លើយរួចហើយ បង្ហាញរូបភាពកាតធំដែលនៅសល់ ប្រាប់ឈ្មោះនឹងពិភាក្សារូបភាព
    នីមួយៗដូចខាងលើ។
  2. ជ្រើសរើសចំនួនកាតធំដែលសមស្របតាមអាយុរបស់ក្រុមកុមារ និងសាប់កាតនោះ។
  3. ដកកាតធំមួយចេញ ហើយកុំឱ្យកុមារៗឃើញថាកាតនោះជាអ្វី។
  4. បង្ហាញកាតធំម្ដងទៀត។
  5. សួរក្មេងៗ៖ តើកាតមួយណាបានបាត់?
  6. ចែកក្មេងៗជាក្រុមតាមស្ថានភាព។
  7. ចែកកាតតូចក្រុមមួយឈុត ទៅក្រុមនីមួយៗ។
  8. កុមារទី ១សាប់កាត ហើយដកយកកាតមួយ មើលរូបភាពនៅលើកាតនោះ ហើយដាក់វាផ្កាប់ចុះដោយមិនឱ្យក្រុមដទៃមើលឃើញឡើយ។
  9. បន្ទាប់មកក្មេងៗអាចបង្ហាញកាតដែលនៅសល់បន្តាប់ពីដក ហើយសួរសមាជិកក្រុមថា៖ តើរូបភាពមួយណាដែលបាត់?
  10. នៅពេលក្មេងៗណាម្នាក់ផ្ដល់ចម្លើយត្រឹមត្រូវ ឬ ក្រុមនោះមិនយល់ ឬ គ្មានចម្លើយសោះ នោះក្មេង
    ទី១ ត្រូវបង្ហាញសន្លឹកទំព័រដែលបានរំលងនោះ។
  11. ក្មេងបន្ទាប់យកកាត ហើយធ្វើតាមដំណើរការខាងលើ។