
ធនធានទាំងអស់


ល្បែងរបស់គីម_ប្រើកាតនៃផ្លែដូង
សកម្មភាព ៖ ល្បែងរបស់គីម (ប្រើកាតនៃផ្លែដូង) វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) សិក្សាសង្គម បំណិនក្នុងសង្គម (ការយល់ដឹងអំពីបរិស្ថានធម្មជាតិ និងវិធីការពារ) ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (យល់ពីវាក្យសព្ទ័ឃ្លា និងល្បះ) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (សិក្សាសង្គម) ជួយសម្អាតបរិស្ថានដូចជាការបោសសំរាម មិនបន្ទោរបង់ផ្តេសផ្តាសជាដើម។ (ភាសាខ្មែរ) ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនឹងសកម្មភាពចាំបាច់មួយចំនួន។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (កាតធំៗ និងកាតតូចៗ) ការរៀបចំ ៖ ព្រីន កាត់ និងអ៊ុតកាតរឹង។ ត្រៀមកាតធំៗដើម្បីប្រើប្រាស់ក្នុងថ្នាក់។ ត្រៀមកាតតូចៗមួយឈុតសម្រាប់ក្រុមនីមួយៗនៅក្នុងថ្នាក់។ បែងចែកថ្នាក់ជាក្រុមទៅតាមចំនួនដែលអ្នកចង់បែងចែក។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរបស់គីម (ប្រើកាតនៃផ្លែដូង)ជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់វត្ថុដែលធ្វើអំពីផ្លែដូងដែរឬទេ? បាទ/ចាស ធ្វើអំបោសជក់ដូង ធ្វើនំ ត្បាញធ្វើកន្ទេល ក្បាបដូង នំ ធ្វើប្រេងដូង ញុំាទឹក….។ យកចម្លើយរបស់ក្មេងៗខាងលើដែលមានក្នុងកាត មកបង្ហាញរូបភាពលើកាតធំនោះ ដោយដាក់នៅលើកម្រាល ឬ ក្តារខៀនដើម្បីឱ្យក្មេងៗមើលឃើញ។ សួរសំណួរអំពីវត្ថុនីមួយៗ។ តើកូនៗធ្លាប់បានឃើញអំបោសជក់ដូងដែរឬទេ? […]

ល្ខោនអាយ៉ងពីធុងសម្រាម
បទចម្រៀង គ្មានសំរាមប្រសិនបើ អ្នកបោះ ចោលសំរាម នេះទៅក្នុងធុងសំរាមវាពិតជាល្អណាស់ វាពិតជាល្អណាស់ ការពារ ការពារ ពិភពលោកនេះ ពិភពលោកនេះដីនឹងទឹក នេះនឹងស្រស់ស្អាត នេះនឹងស្រស់ស្អាតគ្មានសំរាម គ្មានសំរាម គ្រប់ទីកន្លែង គ្រប់ទីកន្លែងពិភពលោក នេះនឹងស្រស់បំព្រម នេះនឹងស្រស់បំព្រមប្រសិនបើ អ្នកបោះ ចោលសំរាម នេះទៅក្នុងធុងសំរាមវាពិតជាល្អណាស់ វាពិតជាល្អណាស់ ការពារ ការពារ ពិភពលោកនេះ ពិភពលោកនេះដីនឹងទឹក នេះនឹងស្រស់ស្អាត នេះនឹងស្រស់ស្អាតគ្មានសំរាម គ្មានសំរាម គ្រប់ទីកន្លែង គ្រប់ទីកន្លែងពិភពលោក នេះនឹងស្រស់បំព្រម នេះនឹងស្រស់បំព្រមប្រសិនបើ អ្នកបោះ ចោលសំរាមនេះទៅក្នុងធុងសំរាម វាពិតជាល្អណាស់ វាពិតជាល្អណាស់

ល្បែងការងារទាំងអស់សុទ្ធតែសំខាន់
សកម្មភាព ៖ ល្បែងការងារទាំងអស់សុទ្ធតែសំខាន់ វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម) សិក្សាសង្គម បំណិនសង្គម (ការយល់ដឹងពីបរិស្ថាន និងវិធីការពារ) គោលបំណង (វិទ្យាសាស្រ្ត) ប្រាប់ពីទីកន្លែងទុកដាក់សម្រាមតាមកាលកំណត់។(សិក្សាសង្គម) ប្រាប់ឈ្មោះការងារ ឬ ទីកន្លែងដែលទាក់ទងនឹងបរិស្ថានធម្មាជាតិ និងទង្វើការពារបរិស្ថានដូចជាមិនចោលសំរាមពាសវាលពាសកាល វិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ប្រអប់ ធុងសម្រាម ការរុ៉ង បាវ ថង់ ឬ កេះសម្រាប់ប្រមូលសម្រាម។ ការរៀបចំ ៖ ស្វែងយល់ពីការចោលសម្រាមនៅកម្ពុជា សេក្ដីណែនាំ៖ សួរក្មេងៗទាំងអស់ថា៖ តើការងារមួយណាដែលពួកគេគិតថាជាការងារសំខាន់? ពិភាក្សា៖ តើហេតុអ្វីបានជាការងារទាំងនោះមានសារៈសំខាន់បែបនេះ? ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូមានការងារមួយដែលចង់សួរកូនៗ។ សួរពួកក្មេងៗ៖ តើការងារប្រមូលសម្រាមជាការងារមានសារៈសំខាន់ដែរឬទេ?តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមានសារៈសំខាន់?តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?តើមានសុខភាពល្អដែរទេ? (ប្រសិនបើក្មេងឆ្លើយថាការរើសសម្រាមសំខាន់ មិនបាច់សួរសំណួរទី៥ទេ) ប្រសិនបើក្មេងៗគិតថាការងាររើសសម្រាមមិនមានសារៈសំខាន់។តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមិនមានសារៈសំខាន់?តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?តើមានសុខភាពល្អដែរទេ? ប្រាប់ក្មេងៗថានេះគឺជាមេរៀនដែលពួកគេទាំងអស់ត្រូវធ្វើជាអ្នកប្រមូលសម្រាមនៅក្នុងថ្ងៃនេះ។ នាំក្មេងៗទាំងអស់ដើរជុំវិញទីធ្លាសាលា និងប្រាប់ឱ្យពួកគេប្រមូល ឬ រើសសម្រាមទាំងអស់តាមដែលអាចធ្វើទៅបាន។ […]