< ត្រឡប់ទៅធនធានទាំងអស់

ល្បែងការងារទាំងអស់សុទ្ធតែសំខាន់


20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
boxes, rubbish bin, plastic bags
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងការងារទាំងអស់សុទ្ធតែសំខាន់

វិទ្យាសាស្រ្ត

បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

សិក្សាសង្គម​

បំណិនសង្គម (ការយល់ដឹងពីបរិស្ថាន និងវិធីការពារ)  

គោលបំណង

(វិទ្យាសាស្រ្ត) ប្រាប់ពីទីកន្លែងទុកដាក់សម្រាមតាមកាលកំណត់។
(សិក្សាសង្គម​)
ប្រាប់ឈ្មោះការងារ ឬ ទីកន្លែងដែលទាក់ទងនឹងបរិស្ថានធម្មាជាតិ និងទង្វើការពារបរិស្ថាន
ដូចជាមិនចោលសំរាមពាសវាលពាសកាល វិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ប្រអប់ ធុងសម្រាម ការរុ៉ង បាវ ថង់ ឬ កេះសម្រាប់ប្រមូលសម្រាម។

ការរៀបចំ ស្វែងយល់ពីការចោលសម្រាមនៅកម្ពុជា


សេក្ដីណែនាំ៖ 

 1. សួរក្មេងៗទាំងអស់ថា៖ តើការងារមួយណាដែលពួកគេគិតថាជាការងារសំខាន់?
 2. ពិភាក្សា៖ តើហេតុអ្វីបានជាការងារទាំងនោះមានសារៈសំខាន់បែបនេះ? 
 3. ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូមានការងារមួយដែលចង់សួរកូនៗ។
 4. សួរពួកក្មេងៗ៖ តើការងារប្រមូលសម្រាមជាការងារមានសារៈសំខាន់ដែរឬទេ?
  តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមានសារៈសំខាន់?
  តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?
  តើមានសុខភាពល្អដែរទេ? 
 5. (ប្រសិនបើក្មេងឆ្លើយថាការរើសសម្រាមសំខាន់ មិនបាច់សួរសំណួរទី៥ទេ) ប្រសិនបើក្មេងៗគិតថាការងាររើសសម្រាមមិនមានសារៈសំខាន់។
  តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមិនមានសារៈសំខាន់?
  តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?
  តើមានសុខភាពល្អដែរទេ? 
 6. ប្រាប់ក្មេងៗថានេះគឺជាមេរៀនដែលពួកគេទាំងអស់ត្រូវធ្វើជាអ្នកប្រមូលសម្រាមនៅក្នុងថ្ងៃនេះ។ 
 7. នាំក្មេងៗទាំងអស់ដើរជុំវិញទីធ្លាសាលា និងប្រាប់ឱ្យពួកគេប្រមូល ឬ រើសសម្រាមទាំងអស់តាម
  ដែលអាចធ្វើទៅបាន។ រើសដាក់ក្នុងប្រអប់ ថង់ ការុង បាវ ឬ ធុងសម្រាមជាដើម។ 
 8. ប្រាប់ក្មេងៗត្រូវទុកដាក់់ធុងសម្រាម ឬ ប្រអប់នៅកន្លែងដែលសាកសមងាយស្រួលដាក់សម្រាម។ 
 9. ចូលទៅក្នុងបន្ទប់រៀនវិញ និងប្រាប់២ចំណុចទៅពួកគេថា