
ធនធានទាំងអស់




ល្បែងគូសដានលេខ

ល្បែងរបស់គីម_ប្រើកាតនៃផ្លែដូង
សកម្មភាព ៖ ល្បែងរបស់គីម (ប្រើកាតនៃផ្លែដូង) វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) សិក្សាសង្គម បំណិនក្នុងសង្គម (ការយល់ដឹងអំពីបរិស្ថានធម្មជាតិ និងវិធីការពារ) ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (យល់ពីវាក្យសព្ទ័ឃ្លា និងល្បះ) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។ (សិក្សាសង្គម) ជួយសម្អាតបរិស្ថានដូចជាការបោសសំរាម មិនបន្ទោរបង់ផ្តេសផ្តាសជាដើម។ (ភាសាខ្មែរ) ប្រាប់បានពីពាក្យដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃនឹងសកម្មភាពចាំបាច់មួយចំនួន។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (កាតធំៗ និងកាតតូចៗ) ការរៀបចំ ៖ ព្រីន កាត់ និងអ៊ុតកាតរឹង។ ត្រៀមកាតធំៗដើម្បីប្រើប្រាស់ក្នុងថ្នាក់។ ត្រៀមកាតតូចៗមួយឈុតសម្រាប់ក្រុមនីមួយៗនៅក្នុងថ្នាក់។ បែងចែកថ្នាក់ជាក្រុមទៅតាមចំនួនដែលអ្នកចង់បែងចែក។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរបស់គីម (ប្រើកាតនៃផ្លែដូង)ជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់វត្ថុដែលធ្វើអំពីផ្លែដូងដែរឬទេ? បាទ/ចាស ធ្វើអំបោសជក់ដូង ធ្វើនំ ត្បាញធ្វើកន្ទេល ក្បាបដូង នំ ធ្វើប្រេងដូង ញុំាទឹក….។ យកចម្លើយរបស់ក្មេងៗខាងលើដែលមានក្នុងកាត មកបង្ហាញរូបភាពលើកាតធំនោះ ដោយដាក់នៅលើកម្រាល ឬ ក្តារខៀនដើម្បីឱ្យក្មេងៗមើលឃើញ។ សួរសំណួរអំពីវត្ថុនីមួយៗ។ តើកូនៗធ្លាប់បានឃើញអំបោសជក់ដូងដែរឬទេ? […]




