< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង យើងរាប់ផ្លែដូង

បទចម្រៀង យើងរាប់ផ្លែដូង ផ្លែដូងប្រាំនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបួនផ្លែ។ ផ្លែដូងបួននៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានបីផ្លែ។ ផ្លែដូងបីនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានពីរផ្លែ។ ផ្លែដូងពីរនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចាស មានមួយផ្លែ។ ផ្លែដូងមួយនៅលើដើម មានទឹកគ្រប់គ្រាន់សម្រាប់ខ្ញុំ ខេទីឡើងដើមដូង ហើយបេះមួយផ្លែទម្លាក់ចុះមកក្រោម តើផ្លែដូងមានប៉ុន្មានផ្លែ? បាទ/ចា មិនមានទៀតទេ។

បទចម្រៀង ដើមដូង

បទចម្រៀង ដើមដូង 1. ដើមដូង រាងខ្ពស់ស្រឡះ ស្លឹកវាច្រើនណាស់ ធាងច្រើនដែរណា ពុះផ្លែហូបទឹក សែនឆ្ងាញ់អស្ចារ្យ ជួយដល់កាយា យើងបានមាំមួន។ 2. ដើមវា គេយកធ្វើផ្ទះ ហើយមានច្រើនណាស់ ខ្លះយកធ្វើរបង សាច់វា យកធ្វើនំផង ខ្លះយកធ្វើម្ហូប បង្អែមចំណី។

បទចម្រៀង តើអ្នកពូកែអ្វី?

បទចម្រៀង តើអ្នកពូកែខាងអ្វី? 1. តើអ្នកអាចផាត់ពណ៍បានទេ? តើអ្នកអាចគូររូបបានទេ? តើអ្នកអាចអានបានទេ? តើអ្នកអាចសរសេរបានទេ? តើអ្នកអាចរាំបានទេ? តើអ្នកអាចបង្វិលខ្លួនបានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី? 2. តើអ្នកអាចរាប់ ឬបូកលេខបានទេ? តើអ្នកអាចច្រៀងបានទេ? តើអ្នកលេងហ្គីតាបានទេ? តើអ្នកអាចសម្ដែងដូចជាតារាភាពយន្តបានទេ? តើអ្នកអាចទាត់បាល់បានទេ? ប្រាប់បានទេ អ្នកពូកែខាងអ្វី?