< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង ដើមដូង


2-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

បទចម្រៀង ដើមដូង

1. ដើមដូង រាងខ្ពស់ស្រឡះ
ស្លឹកវាច្រើនណាស់ ធាងច្រើនដែរណា
ពុះផ្លែហូបទឹក សែនឆ្ងាញ់អស្ចារ្យ
ជួយដល់កាយា យើងបានមាំមួន។

2. ដើមវា គេយកធ្វើផ្ទះ
ហើយមានច្រើនណាស់ ខ្លះយកធ្វើរបង
សាច់វា យកធ្វើនំផង
ខ្លះយកធ្វើម្ហូប បង្អែមចំណី។