< ត្រឡប់ទៅធនធានទាំងអស់

ល្បែងការងារផ្ទះ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស

សកម្មភាព ៖ ល្បែងការងារផ្ទះ
សិក្សាសង្កម

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង​ និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)

ភាសាខ្មែរ
សន្ទនាដោយប្រើពាក្យ ឬឃ្លាសមស្របតាមវ័យ(ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

ស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាម)
បំណិនទំនាក់ទំនង(បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)

គោលបំណង ៖
(សិក្សាសង្គម)
ប្រាប់ពីរបៀបគូរ ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ។

(ភាសាខ្មែរ) ប្រាប់ពីសកម្មភាពនានាដែលខ្លួនបានធ្វើកន្លងមកទៅកាន់មិត្តភក្តិ ឬមនុស្សធំ។

ប្រាប់បានខ្លះពីដំណើររឿង តាមរយះការសរសេរពាក្យដាក់លើក្តាខៀនដែលបានបង្ហាញ ឬ 

សួរសំណួរ។

ប្រាប់បានពីការងារងាយៗមួយចំនួនដូចជាការឱ្យចំណីសត្វ ស្រោចដំណាំ បោសសំអាត ការងារផ្ទះបាយជាដើម។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍ ៖ សៀវភៅ តើអ្នកពូកែអី?

ការរៀបចំ រៀបចំរួចជាស្រេចនូវក្រដាសសម្រាប់គូររូប និងខ្មៅដៃ ខ្មៅដៃពណ៌។

សេចក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងអានរឿង  ៉តើអ្នកពូកែអី?  ៉ឱ្យកូនៗទាំងអស់គ្នា។
  (បើក្មេងៗធ្លាប់បានស្តាប់រឿងនេះរួចម្តងហើយ មិនបាច់អានក៏បានដែរ)
 2. ចូររំឭកក្មេងៗអំពីសម្ដីនៅចុងបញ្ចប់នៃសៀវភៅដែលមករានិយាយថា៖ មនុស្សម្នាក់ៗសុទ្ធតែពូកែ
  មួយរឿងៗផ្សេងៗពីគ្នា។
 3. សួរសំណួរអំពីការងារផ្ទះផ្សេងៗដែលកុមារបានធ្វើនៅផ្ទះ។
  ឧទាហរណ៍៖ “តើអ្នកណាខ្លះជួយឱ្យចំណីមាន់?”

 “តើអ្នកណាខ្លះជួយមើលថែប្អូនស្រី ឬប្អូនប្រុសតូចៗនៅផ្ទះ?” 

ចូរឱ្យពួកគេប្រាប់អំពីសកម្មភាពដែលពួកគេបានជួយធ្វើ។

សរសេរសកម្មភាពដែលក្មេងៗបានលើកឡើង ដាក់នៅលើក្ដារខៀន។
ឧទាហរណ៍៖ ចំណីមាន់ ស្រោចទឹកផ្កា បេះបន្លែ ថែប្អូន….។

 1. ចូរពិនិត្យមើលបញ្ជីសកម្មភាពនៅលើក្ដារខៀនដែលអ្នកបានសរសេរ រួចឱ្យក្មេងៗលើកដៃ និងរាប់ចំនួន ។ តើកូនៗណាខ្លះដែលបានជួយឱ្យចំណីមាន់សូមលើកដៃ? បាទ/ចាស។
 2. ត្រូវសរសេរចំនួនក្មេងៗដែលបានលើកដៃនៅក្បែរសកម្មភាពនីមួយៗ។
 3. ចូរសួរក្មេងៗថាតើសកកម្មភាពមួយណាដែលពួកគេគិតថាពួកគេពូកែធ្វើនៅផ្ទះ នឹងនៅគ្រប់ទីកន្លែង។
 4. ចូរឱ្យក្រដាសគូររូប ខ្មៅដៃ និងខ្មៅដៃពណ៌ ដល់ក្មេងៗ។
 5. ចូរឱ្យក្មេងគូរ និងផាត់ពណ៌រូបសកម្មភាពដែលពួកគេពូកែធ្វើជាលក្ខណៈងាយៗ។
  ឧតាហរណ៍៖ ឱ្យចំណីមាន់ ក្មេងៗអាចគូរតែរូបមាន់។ លាងចាន គូរតែរូប ចានជារាងរង្វង់មូល។

បម្រែបម្រួល៖

កុមារអាចគូររូបសកម្មភាពដែលពួកគេពូកែចាប់ពី ១ ២ ៣ ក៏បានតាមដែលពួកគេអាចគូរបាន។