ធនធានទាំងអស់

គូររង្វង់ឬផាត់ពណ៌លើបន្លែ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

គូររង្វង់ឬផាត់ពណ៌លើផ្លែឈើ

ប្រភេទសកម្មភាព
ប្រធានបទតាមខែ ,

ល្បែងគូរបាល់ទាត់

ប្រភេទសកម្មភាព
ប្រធានបទតាមខែ
កម្មវិធីសិក្សា ,

គូសតាមស្នាមរូបរាង

គូរបំពេញមេរោគ_b

ល្បែងប្រើមាត់គូររូប

សកម្មភាព ៖ ល្បែងប្រើមាត់គូររូប សិក្សាសង្គម៖ (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព   គោលបំណង ៖ សិក្សាសង្គម ៖ រោយ ដេរ ត្បាញ គូរ ផាត់ពណ៌ ហែក កាត់ បិត បត់ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញេពីអ្វីដែលគេបានបង្កើត។  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាសស និងខ្មៅដៃពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ ត្រៀមខ្មៅដៃ និងខ្មៅដៃពណ៌ឱ្យបានរួចរាល់ និងសម្អាតវាឱ្យបានស្អាតដែរ និងក្រដាសសឱ្យបានគ្រប់គ្រាន់។ សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) ប្រាប់ពួកគេថា ថ្ងៃនេះយើងទាំងអស់គ្នានឹងព្យាយាមគូររូបដោយរបៀបដូចជាទីដែរ។ ចាប់ផ្ដើមចែកក្រដាសស ខ្មៅដៃ និងខ្មៅដៃពណ៌មួយចំនួនសម្រាប់ក្មេងៗឱ្យបានគ្រប់គ្រាន់។  ប្រាប់ក្មេងៗឱ្យចាប់ផ្ដើមជាមួយការគូររូបភាពដោយប្រើមាត់ និងផាត់ពណ៌ដោយមាត់ដូចគ្នា។ នៅពេលដែលលេងល្បែងចប់ ប្រាប់ឱ្យក្មេងៗរៀបចំ និងសម្អាតសម្ភារឱ្យបានស្អាតជាការស្រេច។ 

ល្បែងជួយខ្ញុំផាត់ពណ៍

សកម្មភាព ៖ ល្បែងជួយខ្ញុំផាត់ពណ៌  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ខ្មៅដៃពណ៌ និងសន្លឹកកិច្ចការ​ (លោកគ្រូ និងអ្នកគ្រូធ្វើសន្លឹកកិច្ចការដោយខ្លួនឯង ឬ​ ស្រង់ចេញរូបភាពពីទីនេះក៏បានដែរ។) ការរៀបចំ ៖ ចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌  សេក្ដីណែនាំ៖  ប្រាប់ក្មេងៗថា ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងជួយខ្ញុំផាត់ពណ៌ជាមួយកូនៗទាំងអស់គ្នា។  លោកគ្រូ /អ្នកគ្រូសួរសំណួរទៅកាន់ក្មេងៗដូចជា៖  តើកូនៗស្គាល់ពណ៌របស់ឥន្ធធនូដែរឬទេ? – ចាស/បាទ ស្គាល់/មិនស្គាល់ តើឥន្ធធនូមានបុ៉ន្មានពណ៌? មានពណ៍អ្វីខ្លះ?  – មាន៧ពណ៌ដូចជា […]

ល្បែងថ្ងៃចូលរៀនដំបូង

សកម្មភាព ៖  ល្បែងថ្ងៃចូលរៀនដំបូង សិក្សាសង្គមការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)​ (សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីភាបឆ្លាស់នៃ វត្ថុតាមចង្វាក់ និងការគូរគំនូរ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ និងមូលហេតុដែលធ្វើឱ្យខ្លួនសប្បាយ ត្រេកអរ ភ័យ ខ្លាចនៅពេលជួបព្រឹត្តិការណ៍ណាមួយ។បង្ហាញកាយវិការ ឬនិយាយបានអំពីសេចក្តីស្រលាញ់ និងទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញខ្លួន។ ទំនាក់ទំនងល្អទាំងកាយវិការ និងសម្តីប្រកបដោយសេចក្តីស្រលាញ់ជាមួយមនុស្សដែលនៅជុំវិញ។ ​ ប្រាប់បានពីអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍នៅពេលជួបរឿងមិនសប្បាយចិត្តនិងសប្បាយចិត្តដោយធ្វើកាយវិការ។សម្តែងអារម្មណ៍ផ្ទាល់ខ្លួនដោយ ខឹង ស្រលាញ់ ស្អប់ តាមរយៈកាយវិការ និងពាក្យសម្តីសម្របខ្លួន និងទប់អារម្មណ៍មិនឱ្យឆាប់ខឹងនឹងស្ថានភាពមនុស្សជុំវិញ។ទទួលស្គាល់បរាជ័យរបស់ខ្លួន និងភាព ជោគជ័យរបស់ដៃគូលេងជាមួយកែប្រែទម្លាប់អវិជ្ជមានដើម្បីរស់នៅក្នុងសង្គម។ប្រាប់ពីរបៀបដោតអង្កាំ គូសគំនូស និងគំនូរ។គូររុបមនុស្សយ៉ាងតិច ៦ផ្នែកខុសៗគ្នារួមមានក្បាលដងខ្លួន ដៃ ជើងប្រអប់ដៃ ប្រអប់ជើង។សប្បាយរីករាយ្និងទទួលស្គាល់សមិទ្ទផល ការងាររបស់ខ្លួន។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស និងខ្មៅដៃពណ៌  ការរៀបចំ ៖ ត្រៀបខ្លួនក្នុងការសួរ និងនិយាយជាមួយក្មេងៗ   […]