< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់


20-30 នាទី
២ នាក់ លើស
៥ឆ្នាំ លើស
coconut shells
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ 

និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្កម 
ម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសចលនា ការច្នៃប្រឌិត និងបទពិសោធតន្រ្តី) ។
បុរេគណិត​
បរិមាណ និងចំនួន​  (ស្គាល់ និងយល់លេខតាង និងការគណនាលេខសាមញ្ញៗ) ។
គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(សិក្សាសង្កម) ប្រាប់បានពីរបៀបទះដៃ។

(បុរេគណិត​) ប្រាប់បានពីចំនួនលេខ និងយល់ន័យពី ១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។

កម្រិត ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍  ត្រឡោកដូងពីរចំហៀងមួយចំហៀងសម្រាប់ក្មេងម្នាក់ៗ​ និងពីរចំហៀងសម្រាប់អ្នក។

ការរៀបចំ ប្រមូលត្រឡោកដូងហើយពុះជាពីរ។

សេចក្ដីណែនាំ៖

 1. និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទះដៃ ឬ គោះសម្ភារតាមចង្វាក់ជាមួយកូនៗទាំងអស់។
 2. សួរក្មេងៗ៖ តើកូនៗស្កាល់ពាក្យថា “ចង្វាក់” ដែរឬទេ? បាទ/ចាស ស្គាល់។
 3. ឱ្យក្មេងៗថាតាមពាក្យ “ចង្វាក់” ឬ“ចង្វាក់ភ្លេង”។
 4. សួរថា៖ តើ “ចង្វាក់” មានចង្វាក់អ្វីខ្លះ? មានចង្វាក់យឺត ចង្វាក់លឿន …។
 5. ពន្យល់ពាក្យ“ចង្វាក់”នេះ ដោយគោះត្រឡោកជាឧទាហរណ៍។

(ឧទាហរណ៍៖ បទចម្រៀងមួយដែលអ្នកច្រៀងលឿន និងយឺត ដូចជាបទ អារ៉ាប់ពីយ៉ាពេលច្រៀង
លឿន ត្រូវទះដៃលឿនតាមចង្វាក់ បើយឺតគឺត្រូវយឺតតាមចង្វាក់ដែរ)។

 1. ចែកក្មេងៗជាគូរ(បើចំនួនក្មេងៗជាចំនួនសេស អ្នកអាចជាដៃគូរបស់ក្មេងម្នាក់នោះបាន)។
 2. ចែកត្រឡោកដូងមួយគូរដល់ដៃគូនីមួយៗ(មួយចំហៀងសម្រាប់កុមារម្នាក់)។
 3. គោះត្រឡោកដូងតាមចង្វាក់នៃឈ្មោះរបស់អ្នក។ ឧទាហរណ៍៖ ឈ្មោះ សុខណារ៉ា អ្នកត្រូវគោះ
  ត្រឡោកដូង ៣ដងឱ្យត្រូវនឹងចំនួនព្យាង្គឈ្មោះ សុខ-ណា-រ៉ា។
 4. កូនៗត្រូវសួរឈ្មោះដៃគូរ អានឱ្យបានលឺៗ យឺតៗ បន្ទាប់មកគោះត្រឡោកដូងរួមគ្នាជាមួយដៃគូរ៖
  ឧទាហរណ៍៖ រតនា – រ័ត្ន-តា-ណា។
  -យឺតៗតាមចំនួនព្យាង្គឈ្មោះ
  -លឿនៗតាមចំនួនព្យាង្គឈ្មោះ
 5. ចូរបន្តធ្វើតាមឧទាហរណ៍ខាងលើ ដោយឱ្យកុមារស្វែងរកដៃគូរផ្សេងៗទៀតដោម្បីប្រើឈ្មោះផ្សេងៗ
  នៅក្នុងថ្នាក់។

បម្រែបម្រួល៖ ចូរព្យាយាមប្រើឈ្មោះពីរជាមួយគ្នា (ឧទាហរណ៍៖ រតនា អារុណ)។