ធនធានទាំងអស់

ល្បែងលេងឧបករណ៍តន្រ្តី

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងលេងឧបករណ៍តន្រ្តី (ល្បែងលេងឧបករណ៍តន្រ្តីនេះត្រូវបានយកឧបករណ៍តន្រ្តីពី “ល្បែងបង្កើតឧបករណ៍តន្រ្តី” មកឱ្យក្មេងៗប្រគុំលេង) សិក្សាសង្គម ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត) (បទពិសោធផ្នែកតន្រ្តី)ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីចំណងជើងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ ប្រាប់ពីរបៀបទះដៃបន្ទរ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។(ភាសាខ្មែរ) ប្រាប់បានពីពាក្យ ឬឃ្លាដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលឧបករណ៍តន្ត្រីដែលក្មេងបានធ្វើវា និងដាក់វានៅលើតុរបស់ក្មេងៗ  ការរៀបចំ ៖  ជ្រើសរើសបទចម្រៀងដែលអ្នកត្រូវការប្រើនៅក្នុងការលេងល្បែងមួយនេះ  រៀនពាក្យ៖ ពីឈ្មោះឧបករណ៍តន្ត្រី មួយចំនួន ។ សេក្ដីណែនាំ៖ សួរក្មេងៗថា៖ តើដូរ្យតន្រ្តីគឺជាអ្វី?  សរសេរវានៅលើក្ដារខៀន «ដូរ្យតន្រ្តី»ហើយឱ្យក្មេងៗថាតាមពាក្យ«ដូរ្យតន្រ្តី»  ។ ពិភាក្សាពីការងារជាអ្នកលេងដូរ្យតន្ត្រី៖តើកូនៗធ្លាប់បានលឺការប្រគំុតន្រ្តីនៅកន្លែងណាខ្លះ?  ប្រាប់ក្មេងៗថា៖ កូនៗនឹងរៀនធ្វើជា «អ្នកលេងដូរ្យតន្រ្តីតន្រ្តី»  នៅក្នុងមេរៀននេះ។  កូនៗត្រូវលេងឧបករណ៍តន្រ្តីដែលកូនធ្លាប់បានធ្វើពីមុនមក (ដើម្បីឱ្យក្មេងៗដទៃទៀតបានលឺ)។ ប្រាប់ក្មេងៗថា៖កូនៗត្រូវប្រើឧបករណ៍តន្ត្ត្រីនេះបង្កើតជា  ៉ចង្វាក់ភ្លេង ៉តាមបទចម្រៀង។ […]

ល្បែងបង្កើតឧបករណ៍តន្រ្តី

សកម្មភាព ៖ ល្បែង​បង្កើតឧបករណ៍តន្រ្តី  (ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។ គោលបំណង ៖      (សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖  អ្នកត្រូវមានមួយឈុតដែលបានធ្វើរួចរាល់ សម្រាប់បង្ហាញក្មេងៗ។ ដាក់សម្ភារសម្រាប់ធ្វើឧបករណ៍តន្រ្តីមួយមុខមួយ នៅកន្លែងដែលផ្សេងៗពីគ្នានៅក្នុងថ្នាក់។ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា៖ ថ្ងៃនេះកូនៗនឹងធ្វើឧបករណ៍ជាមួយអ្នកគ្រូទាំងអស់គ្នា។  បង្ហាញឧបករណ៍តន្រ្តីទាំង ៦មុខដែលធ្វើរួចឱ្យក្មេងៗមើល។ សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖ ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ2. ប្រើខ្សែ […]

តន្រ្តីរាំអង្គុយ

សកម្មភាព ៖ តន្រ្តីរាំអង្គុយ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។សិក្សាសង្គមចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។ គោលបំណង ៖         (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។ កម្រិត ៖ មធ្យម ទាប ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។ សេចក្ដីណែនាំ៖  និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតន្រ្តីរាំអង្គុយជាកូនៗទាំងអស់គ្នា។ ចូរឱ្យក្មេងៗទាំងអស់ក្រោកឈរនៅកន្លែងដែលមានទីធ្លាធំទូលាយជៀសវាងកុំឱ្យក្មេងៗធ្វើកាយវិការ ឬ សកម្មភាពប៉ះគ្នា។ ចូរប្រាប់ក្មេងៗឱ្យក្រោកឈរទាំងអស់គ្នាបន្ទាប់មកសួរក្មេងៗឱ្យសាកស្រមៃធ្វើខ្លួនដូចជាផ្លែដូចដែលកំពុងយោងទៅយោងមកនៅលើដើម។  […]

បទចម្រៀង របៀបលាងដៃ

បទចម្រៀង របៀបលាងដៃ ១. ត្រីហែលទឹក ​ យើងដុសបាតដៃ នឹងផេះឬសាប៊ូ ហើយដុសឲ្យយូរ យើងដុសបាតដៃ ទាំងសងខាង​ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ វេវ ២. សត្វអណ្តើកចុះទឹក យើងដុសខ្នងដៃ ទាំងសងខាង ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ឆេច ៣. សត្វក្តាម ក្តាប់មេដៃ ហើយគ្រប់ម្រាមដៃផង រូតចុះរូតឡើង រូតចុះរូតឡើង រូតឲ្យសព្វទាំងសងខាង រូត រូត ចុះ រូតឡើង ៤. លាតបាទដៃចាក់ទឹកដូង កូរម្នាក់ម្តង ទាំង សងខាង កូរ កូរ កូរ កូរ កូរ កូរ កូរ ៥. […]