< ត្រឡប់ទៅធនធានទាំងអស់

ល្បែងគម្របដបឥន្ទធនូ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, bottle caps
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ៖ល្បែងគម្របដបឥន្ទធនូ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។

(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ក្រដាសការងាររូបឥន្ទធនូ អ៊ុតឱ្យបានស្អាត និងគម្របដបគ្រប់ពណ៌ (១សន្លឹក ១ក្រុម) ។

ការរៀបចំ ក្រដាសការងាររូបឥន្ទធនូ ចែកគម្របដបតាមក្រុម ។

សេចក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងគម្របដបឥន្ទធនូ ជាមួយកូនៗទាំងអស់គ្នា។
 2. សួរក្មេងៗថា៖ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? បាទ​​/ចាស ស្គាល់
 3. តើឥន្ទធនូមានរាងយ៉ាងដូចម្តេច? មានរាងកោង រូចធ្វើដៃកោង ហើយក្មេងៗទាំងអស់គ្នាធ្វើតាម។
 4. បង្ហាញពណ៌កម្របដបម្តងមួយពណ៌ ហើយឱ្យក្មេងៗថាតាម។
 5. ឥឡូវអ្នកគ្រូនឹងយកគម្របដបឱ្យកូនៗបង្កើតជាឥន្ទធនូ។
 6. បែកចែកក្មេងៗជាក្រុមឱ្យបាន ១០នាក់ ក្នុង ១ក្រុម។
 7. ចែកក្រដាសការងារ គម្របដបឱ្យបានគ្រប់គ្រាន់ទៅក្មេងៗ ។
 8. ក្មេងៗគួរតែបែងចែកគម្របដបតាមពណ៌ជាក្រុមដើម្បីងាយស្រួលតម្រៀប។
 9. ចាប់ផ្តើម យកគម្របដបតាមពណ៌តម្រៀបលើក្រដាសការងារតាមពណ៌តាមរាងឥន្ទធនូ ។
 10. ក្រោយពេលក្មេងៗតម្រៀបរួច អ្នកគ្រូត្រូវដើរមើលជាការស្រេច។