< ត្រឡប់ទៅធនធានទាំងអស់

ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។
ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៣០ នាទី

ឧបករណ៍  សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។

(ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។

ធ្វើតាមការណែនាំទាំងនេះដើម្បីបង្កើតសន្លឹកនេះ។ 

ថ្ងៃអាទិត្យ ពណ៌ក្រហម 
ថ្ងៃចន្ទ ពណ៌លឿងទុំ
ថ្ងៃអង្គារ ពណ៌ស្វាយ
ថ្ងៃពុធ ពណ៌ស៊ីលៀប 
ថ្ងៃព្រហស្បតិ៍ពណ៌បៃតង 
ថ្ងៃសុក្រពណ៌ខៀវ 
ថ្ងៃសៅរ៍ ពណ៌ខៀវស្វាយ 

ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតសម្រាប់គ្រប់ក្មេងដែលត្រូវទទួលបានកាតពណ៌នៃថ្ងៃ
(ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C)។ 
កាត់សន្លឹកទៅជា ៧ថ្ងៃ ៧ពណ៌ហ្នឹង។ បែងចែកកាតពណ៌ជា ៧ថ្ងៃ ៧ពណ៌ (មួយដុំមានថ្ងៃទាំង៧ និងមួយដុំទៀតមាន៧ពណ៌)

សេចក្ដីណែនាំ៖ 

  1. សរសេរថ្ងៃទាំង ៧នៃសប្ដាហ៍ដាក់លើក្ដារខៀន បន្ទាប់មកដាក់ឈ្មោះតាមហ្នឹង។
  2.  បង្ហាញឈ្មោះពណ៌ទាំងនេះ (ប្រើសន្លឹកនេះក៏បាន)។ 
  3. បន្ទាប់ពីបង្ហាញរួចឱ្យក្មេងៗថាតាម ឧទាហរណ៍៖ ថ្ងៃ អាទិត្យ ពណ៌ក្រហម។
  4. បែងចែងក្មេងៗ ១ក្រុមមានសមាជិក ១៤នាក់។
  5.  ក្មេងៗដែលនៅសល់ (អាចបន្ថែមទៅតាមក្រុមនីមួយៗបាន១៤+១) ក៏បាន។
  6. អាចបង្កើតសប្តាហ៍ថ្មីមួយទៀត ឬ ក៏ជាគូរជាមួយនឹងក្មេងផ្សេងៗទៀតដែលមានថ្ងៃចន្ទ២ និងពណ៌
    ក្រហម ២ក៏បានដែរ។ 
  7. ចែកឱ្យក្មេងៗក្នុងក្រុមនីមួយៗនូវក្រដាសពណ៌ទាំង៧ និងក្រដាសថ្ងៃទាំង៧។
  8. បន្ទាប់ឱ្យពួកគេស្វែងរកដៃគូររបស់ពួកគេក្នុងក្រុម (ឧទាហរណ៍. ពណ៌ក្រហមជាគូរនឹងថ្ងៃអាទិត្យ)។ ក្មេងៗត្រូវនិយាយដោយស្ងាត់ៗ ជៀសវាងកុំឱ្យក្មេងផ្សេងទៀតដែលរកដៃគូរមិនទាន់ឃើញបាន
    ស្ដាប់លឺ។ 
  9. ប្រសិនបើពួកគេមិនចាំថាពណ៌អ្វីត្រូវនឹងថ្ងៃអ្វីនោះ ពួកគេអាចទៅមើលលើក្ដារខៀនបាន ដើម្បីចង
    ចាំឡើងវិញ។ 
  10. ចំពោះគូរណាដែលបានស្វែងរកឃើញហើយនោះ គឺពួកគេត្រូវឈរនៅតាមលំដាប់លំដោយជាមួយដៃគូររបស់ពួកគេ។
  11. ចាប់ផ្ដើមពីថ្ងៃអាទិត្យ ចន្ទ អង្គារ….។ ពួកគេអាចមើលទៅកាន់ក្ដារខៀន ដើម្បីដឹងទៅតាមលំដាប់
    លំដោយ ឱ្យបានត្រឹមត្រូវជាកាស្រេច។