
ធនធានទាំងអស់


ឈ្មោះឆ្នាំខ្មែរទាំង១២

បន្ទះថាសថ្ងៃក្នុងសប្តាហ៍ (បន្ទះនាឡិកា)

តារាងប្រតិទិន ប្រចាំខែ

តារាងប្រតិទិន ប្រចាំសប្តាហ៍

បន្ទះលេខ ១ ដល់ ៣១ (តូច)

បន្ទះលេខ ១ ដល់ ៣១ (ធំ)

បន្ទះថ្ងៃក្នុងមួយសប្ដាហ៍

ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍
សកម្មភាព ៖ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សូមចុចសន្លឹកកិច្ចការ ទីនេះហើយកាត់ផង។ (ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_B/ ល្បែងពណ៌តាមថ្ងៃនីមួយៗនៃសប្តាហ៍_កាត_C) ឈ្មោះអាចជាពណ៌សម្រាប់ក្មេងតូចៗ និងពណ៌សខ្មៅសម្រាប់ក្មេងដែលធំៗដើម្បីឱ្យពួកគេធ្វើការប្រៀបធៀបឈ្មោះនៅលើក្ដារខៀនបានល្អ (នៅពេលនេះ ប្រើសន្លឹកនេះក៏បាន)។ […]

ល្បែងថ្ងៃទាំងប្រាំពីរនៃសប្តាហ៍
សកម្មភាព ៖ ល្បែងថ្ងៃទាំងប្រាំពីរនៃសប្តាហ៍ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)។បុរេគណិត បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា)។ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖ (ចិត្តចលភាព) កុមារចេះពីរបៀបរត់ ដើរត្រូវតាមគោលដៅនៃសកម្មភាព។ បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉សួស្ដីឆ្នាំថ្មី ៉រយៈពេល ៖ ២០ នាទី ឧបករណ៍ ៖ កាតដែលមានឈ្មោះថ្ងៃនីមួយៗនៃសប្តាហ៍។ ការរៀបចំ ៖ ចែកកាតជាគំនរៗ ដូច្នេះគំនរនីមួយៗមាន៧ថ្ងៃនៃសប្តាហ៍។ សេចក្ដីណែនាំ៖ សួរក្មេងៗថា៖ តើមួយសប្តាហ៍មានប៉ុន្មានថ្ងៃ?តើមានថ្ងៃអ្វីខ្លះ? តើថ្ងៃនេះជាថ្ងៃអ្វី? […]