< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតំណភ្ជាប់_C_B


15-30 នាទី
២ - ៦ នាក់
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

ល្បែងតំណភ្ជាប់

កម្មវិធីសិក្សា៖
ចិត្តចលភាព ៖
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
រយៈពេល ៣០ នាទី

ឧបករណ៍ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀប
លើក្តារល្បែង សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4។
គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

សេក្ដីណែនាំ‌ ៖ 

១.   បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។

២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។

    តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។

៣.  ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។
(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន)

៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។

៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៤គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង ជួរដេក ឬឈរក៏ដោយ។

បំរែបំរួល
១. រៀបចំតែសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4ឱ្យបានស្អាតហើយប្រើប៊ិកហ្វឺតលេងដោយគ្រាន់តែឱ្យសមាជិកម្នាក់គូរជាសញ្ញារង្វង់មូល ម្នាក់
ទៀតគូរជាសញ្ញាខ្វែង អ្នកណាគូសបាន ៤គ្រាប់មុនជាអ្នកឈ្នះ។