< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផ្គុំមុខដែលដូចគ្នា


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងរាប់ចំនួនសមាជិកគ្រួសារ

សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន៖
គោលបំណង ៖ បំណិនសម្បទា៖ រាប់ចំនួនសមាជិកនៅក្នុងគ្រួសារនិងប្រាប់ពីបងប្អូន និងខ្លួនឯងជាកូនទីប៉ុន្មាន?

បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖
គោលបំណង ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពីលេខ ១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ…។

រយៈពេល ៖ ៣០ នាទី

ឧបករណ៍ ៖ ដង្គៀបមួយចំនួន ក្រដាសកាតដែលមានរូបចំនួនសមាជិកគ្រួសារនិងមានចំនួនលេខនៅខាងក្រោម (អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org)

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់


ការរៀបចំ ៖ ត្រៀមសម្ភារមួយឈុតសម្រាប់បង្ហាញទៅកាន់កុមារមុនពេលលេងបាន ដើម្បីឱ្យក្មេងៗបានស្គាល់និងបានដឹង។


សេក្ដីណែនាំ៖

 1. សួរកុមារនូវសំណួរខ្លះទាក់ទងនឹងគ្រួសារ។
  កូនៗស្គាល់ពាក្យថាគ្រួសារអត់? កូនៗមានគ្រួសារអត់? គ្រួសារមានអ្នកណាគេខ្លះ? 
 2. ឱ្យកុមារឡើងរាប់ចំនួនសមាជិកគ្រួសារនៅក្នុងកាតនោះ និងឱ្យកុមារប្រើដង្កៀបគាបលេខឱ្យត្រូវនឹងចំនួនវាជាការស្រេច…។ 
 3. ល្បែងនេះអាចលេងម្ដងម្នាក់បាននិងលេងឱ្យបានគ្រប់គ្នាតែម្ដងកាន់តែល្អ​។ 
 4. សម្រាប់កាតអ្នកអាចធ្វើវាចាប់ពីចំនួន១រហូតដល់លេខ១០ ឬពី១០ បានតាមកម្រិតរបស់កុមារដែរ។ 
 5. កាតដែលមាននោះ ត្រូវកាត់វាជាកាតតូចៗ ដែលមានចំនួន៦ក្នុងក្រដាសA4 និងអ៊ុតវាឱ្យបានស្អាត និងរឹងមាំសម្រាប់លេងពេលក្រោយទៀត។ 
 6. ត្រៀមដង្គៀប ឱ្យកុមារម្នាក់១ និងកាតដែលបានធ្វើរួចឱ្យកុមារម្នាក់១ដូចគ្នា។ 
 7. ឱ្យពួគគេមើលថាតើនៅក្នុងកាតរបស់ខ្លួនមានចំនួនប៉ុន្មាន? ហើយប្រើដង្គៀបគាបឱ្យចំលេខដែលត្រូវចំនួនសមាជិកគ្រួសារដែលនៅក្នុងកាតនោះជាការស្រេច។ 
 8. នៅពេលដែលកុមារបានគាបរួចហើយ អ្នកអាចធ្វើការបង្ហាញពីការគាបរបស់ពួកគេនៅលើក្ដារខៀនបានប្រសិនបើមានពេលគ្រប់គ្រាន់។ 
 9. ប្រសិនបើអាច ឬកុមារមានសមត្ថភាពខ្ពស់និងមានពេល អាចឱ្យក្មេងប្រាប់ពីរូបភាពក្នុងកាតបាន ថាជាអ្នកណាខ្លះ។ 
 10. ប្រសិនបើពួកគេអាចប្រាប់បានមានន័យថា ពួកគេស្គាល់បានច្រើន។