< ត្រឡប់ទៅធនធានទាំងអស់

ល្បែងពូជអំបូរសត្វ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងពូជអំបូរសត្វ 

វិទ្យាសាស្ត្រ៖  ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត
គោលបំណង៖ បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃជិវិត ការប្រៀបធៀបសត្វនិងផលប្រយោជន៍។ 
វិជ្ជាសម្បទា៖   ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។ 

បុរេគណិត៖  បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖ 
គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួនរូបភាពនិងលេខ ដែលត្រូវផ្គុំនិងផ្គូផ្គង។ 

រយៈពេល៖   ៣០ នាទី

ឧបករណ៍៖   ក្រដាសល្បែងដែលមានរូបសត្វដែលបានត្រៀមទុក (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) (បញ្ជាក់៖ កាតពូជអម្បូរសត្វរបស់អង្គការមាន… មាន់៖ មាន់ឈ្មោល មាន់ញីនិងកូនមាន់។
សេះ៖ សេះឈ្មោល សេះញីនិងកូនសេះ 
តោ៖ តោញី តោឈ្មោលនិងកូនតោ 
ចៀម៖ ចៀមញី ចៀមឈ្មោលនិងកូនចៀម 
ក្ងោក៖ ក្ងោកញី ក្ងោកឈ្មោលនិងកូនក្ងោក
គោ៖ គោញី គោឈ្មោលនិងកូនគោ)
កាត់វា ហើយអ៊ុតផងទើបវាមានសភាពរឹងមាំនិងអាចរក្សាទុកលេងបានយូរ 

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ត្រៀមសម្ភារឱ្យបានរួចរាល់សម្រាប់ការលេងល្បែងសកម្មភាពនេះ

សេក្ដីណែនាំ៖ 

 1. សួរកុមារពីសត្វក្នុងស្រុក ឬសត្វព្រៃដែលពួកគេស្គាល់និងធ្លាប់ឃើញ។ តើកូនៗស្គាល់សត្វអ្វីខ្លះ? ប្រាប់អ្នកគ្រូបានទេ ថាមានសត្វអ្វីខ្លះ? 
 2. ប្រសិនបើអាចប្រាប់បាន ត្រូវសួរគាត់ទៀតថា តើសត្វមានឈ្មោលមានញីអត់? 
 3. ចាប់ផ្ដើមលេងល្បែងនេះ ដោយត្រូវចែកកុមារទៅជាក្រុមៗ ដែលមាន៤នាក់ក្នុងមួយក្រុម 
 4. នៅពេលដែលចែកកុមារទៅជាក្រុមៗរួចរាល់ហើយនោះ ត្រូវចែកសម្ភារដែលបានត្រៀមរួចរាល់នោះ ទៅកាន់កុមារតាមក្រុមនីមួយៗ 
 5. ក្នុងមួយក្រុមមានកាតតូចមួយឈុតដែលមានប្រភេទសត្វយ៉ាងហោចណាស់ ៤ប្រភេទ បើក្នុងក្រុមមានសមាជិក៤នាក់ 
 6. ចែកកាតឱ្យកុមារក្នុងក្រុមម្នាក់១សន្លឹកដំបូង សម្រាប់ស្វែងរកអម្បូររបស់វាពីរទៀត
  ឧ. ប្រសិនបើបានមេគោ កុមារម្នាក់នោះត្រូវរកកាត គោឈ្មោល និងកូនគោ ទៀតដើម្បីឱ្យគ្រប់អម្បូរបស់សត្វគោ 
 7. កាតដែលនៅសល់ត្រូវដាក់ផ្កាប់និងច្របល់វាឱ្យសព្វ 
 8. កុមារត្រូវចាប់កាតម្នាក់ម្ដងៗ ថាមានអម្បូដែលខ្លួនកំពុងរកដែរឬទេ ប្រសិនបើមានដូច ត្រូវរក្សាទុក និងប្រសិនបើមិនមាន ត្រូវដាក់វាផ្កាប់វិញ 
 9. កុមារបន្ទាប់ចាប់បើកកាត់មួយសន្លឹកដូចគ្នា  ថាមានអម្បូដែលខ្លួនកំពុងរកដែរឬទេ ប្រសិនបើមានដូច ត្រូវរក្សាទុកនិងប្រសិនបើមិនមាន ត្រូវដាក់វាផ្កាប់វិញ
 10. កុមារណាដែលអាចរកពូជអំបូររបស់សត្វនោះបានមុនត្រូវលើកដៃនឹងក្លាយជាអ្នកឈ្នះទី១ទី២ទី៣… 
 11. លេងបែបនេះរហូតដល់គ្រប់គ្នា គឺជាការស្រេច។ 

ការប្រែប្រួល៖ 

 1. ល្បែងអាចលេងជាការប្រកួតក្នុងក្រុមក៏បានដែរ 
 2. ចែកកុមារជាក្រុមដែលមាន៤នាក់ 
 3. កុមារក្នុងក្រុមនីមួយៗត្រូវមានកាតប្រភេទសត្វមួយឈុត 
 4. កាតទាំងអស់ត្រូវផ្កាប់នៅចំកណ្ដាលនិងចាប់ផ្ដើមលេងតែម្ដង
 5. ក្រុមនីមួយៗត្រូវបើកទាំងអស់ ធ្វើយ៉ាងណាក៏បានឱ្យតែរៀប និងស្វែងរកពូជអម្បូរបស់សត្វទាំង ប៉ុន្មានប្រភេទនោះ ដោយកំណត់ពេលវេលស១ ឬ២នាទីក្នុងការលេងល្បែងនេះ។ 
 6. ហើយក្រុមណាដែលរៀបបានជាពូជអំបូររបស់វាគឺទាំងអស់មុនគេ និងក្លាយជាក្រុមឈ្នះទី១ ទី២ ទី៣ និងទី៤ 
 7. លេងបែបនេះក៏សប្បាយដែរ លេងឱ្យបានគ្រប់គ្នា ប្រសិនបើមានពេលគ្រប់គ្រាន់ជាការស្រេច។ 
 8. ២ប្រភេទនេះ គ្រាន់តែជាការលេងខ្លះៗសម្រាប់អ្នកតែប៉ុណ្ណោះ តែអ្នកអាចច្នៃល្បែងនេះទៅជាបែបណាទៀតក៏បានដែរ។ បើបានគំនិតពីអ្នកពីរបៀបលេងផ្សេងទៀតក៏ពិតជាល្អដែរ។