< ត្រឡប់ទៅធនធានទាំងអស់
ល្បែងផ្លាស់ប្ដូរទីកន្លែង
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
សកម្មភាព ៖ ល្បែងផ្លាស់ប្ដូរទីកន្លែង
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតពណ៌តូច
ការរៀបចំ ៖ធ្វើកាតពណ៌ឱ្យបានគ្រប់គ្រាន់ដើម្បីចែកក្មេងៗ ។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងផ្លាស់ប្ដូរទីកន្លែងជាមួយកូនៗទាំងអស់គ្នា។
- បែងចែកឱ្យក្មេងៗទាំងអស់ឈរ ឬអង្គុយជារង្វង់ក៏បាន។
- ជ្រើសក្មេងម្នាក់ឱ្យអង្គុយចំកណ្តាលរង្វង់។
- ចែកកាតពណ៌ដែលបានរៀបចំរួចនោះទៅកាន់ក្មេងៗ ។
- ក្មេងៗចាំបាច់មានពណ៌ដូចគ្នា មិនមែនម្នាក់មួយពណ៌ទេ។
ឧទាហរណ៍៖ កាតពណ៌ក្រហម ៤នាក់ ពណ៌លឿង ៤នាក់ ពណ៌ខៀវ ៤នាក់..។ ប្រសិនបើនៅក្នុងថ្នាក់មានកន្លែងតូច មិនត្រូវប្រើប្រាស់កាតពណ៌ទាំងអស់នោះទេ។ - ណែនាំក្មេងៗថាត្រូវចងចាំពណ៌ដែលខ្លួនគេកំពុងកាន់។
- អ្នកអង្គុយចាំទីកណ្តាលវង់ត្រូវនិយាយថា “ខ្ញុំចូលចិត្តពណ៌ក្រហម” ឬ “ពណ៌ក្រហម”
- ក្មេងៗដែលមានពណ៌ក្រហមទាំងប៉ុន្មាននាក់ចាំត្រូវផ្លាស់ប្ដូរទីកន្លែងគ្នាអង្គុយ។
- ហើយអ្នកដែលនៅចំកណ្ដាលវង់នោះត្រូវស្វែងរកអ្នកដែលកន្លែងអង្គុយកន្លែងដដែល។
- អ្នកដែលអង្គុយកន្លែងដដែលនឹងត្រូវចាញ់ ហើយមកចាំទីម្តង។
- អ្នកគ្រូធ្វើដូចនេះ ដដែលរហូតដល់អស់ម៉ោងលេងហ្គេមនេះជាការស្រច។