< ត្រឡប់ទៅធនធានទាំងអស់

ប្រមូលកាតគ្រួសារ

15-30 នាទី
២ នាក់លើស
៤ឆ្នាំ លើស
បោះពុម្ភ សម្ភារ, គ្រាប់ឡុកឡាក់
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ប្រមូលកាតគ្រួសារ

សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន 
បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖

គោលបំណង ៖
សិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន 
បុរេគណិត ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ

រយៈពេល ៣០ នាទី 

ឧបករណ៍ គ្រាប់ឡុកឡាក់ សម្ភារសម្គាល់ខ្លួនកុមារ ក្រដាសក្ដារល្បែង 

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ រៀបចំកាត់កាតគ្រួសារដែលមានលោកតា លោកយាយ ម្ដាយ ឪពុក កូនប្រុស កូនស្រី និងសម្ភារទាំងអស់ដែលប្រើសម្រាប់ការលេងល្បែងនេះ។

សេក្ដីណែនាំ៖

 1. ចែកកុមារទៅជាក្រុមៗដែលមានពី៣ ទៅ ៤នាក់ក្នុងមួយក្រុម។ 
 2. ចែកសម្ភារសម្រាប់លេងមួយក្រុម១ឈុត ដែលមានក្រដាសក្ដារល្បែង សម្ភារសម្គាល់ខ្លួន គ្រាប់ឡុកឡាក់ កាតតូចៗដែលបានកាត់រួចរាល់។
 3. នៅចំកណ្ដាលក្រដាសក្ដារល្បេង ទុកដាក់កាតសមាជិកគ្រួសារ។
 4. តាមក្រុមនីមួយៗត្រូវស្វែងរកអ្នកដែលត្រូវចាប់ផ្ដើមមុន ដោយប៉ាវ ឬវិធីអ្វីក៏បាន។
 5. កុមារទី១ ចាប់ផ្ដើមបោះគ្រាប់ឡុកឡាក់ និងចាប់ផ្ដើមដើរទៅតាមចំនួនលេខដែលបានទទួលនបាននោះ។
 6. មាន៤ករណីសម្រាប់លេងល្បែងនេះ មានដូចជា៖ 
 1. កុមារម្នាក់ៗត្រូវស្វែងរកកាតសមាជិកគ្រួសារឱ្យបានប្រាំមួយ ដែលរួមមាន៖ លោកតា លោកយាយ លោកពុក ម្ដាយ កូនប្រុស កូនាស្រី​។ នៅពេលដែលកុមារម្នាក់ណាបានប្រាំមួយកាតគ្រប់សមាជិកគ្រួសារ គឺជាអ្នកឈ្នះទី១ ទី២…។
 2. កុមារមិនអាចយកការដែលមដូចគ្នាបាននោះទេ ប្រសិនជាដើរចំប្រអប់ដែលមានកាតនោះហើយ ត្រូវដាក់វានៅចំកន្លែងដដែលវិញ និងប្ដូរវេនទៅកុមារបន្ទាប់តែម្ដង។ ត្រូវដើរពីឆ្វេងទៅស្ដាំតែមួយទិសដៅគត់។
 3. លេងបែបនេះរហូតដល់កុមារដែលទទួលបានរូបភាពសមាជិកគ្រួសារបានគ្រប់មុននិងអស់គ្រប់គ្នាគឺជាការស្រេច។

សេក្ដីណែនាំ៖ 

 1. ប្រាប់កុមារទាំងអស់នៅក្នុងថ្នាក់ ថាថ្ងៃនេះយើងនឹងលេងល្បែងសកម្មភាពមួយដែលទាក់ទងទៅនឹងគ្រួសារ។
 2. តើកូនៗស្គាល់គ្រួសារដែរឬទេ? តើគ្រួសារគឺជាអ្វី? មានអ្នកណាគេខ្លះ? តើកូនៗមានគ្រួសារដែរឬទេ?
 3. ឱ្យក្មេងៗទាំងអស់រៀបរាប់សមាជិតគ្រួសារប្រសិនបើបានអាច និងមានពេលគ្រាប់គ្រាន់។ 
 4. ចែកកុមារទៅជាក្រុមៗដែលមានពី៣ ទៅ ៤នាក់ក្នុងមួយក្រុម។ 
 5. ចែកសម្ភារសម្រាប់លេងមួយក្រុម១ឈុត ដែលមានក្រដាសក្ដារល្បែង សម្ភារសម្គាល់ខ្លួន គ្រាប់ឡុកឡាក់ កាតតូចៗដែលបានកាត់រួចរាល់
 6. ពន្យល់កុមារពីរបៀបលេងឱ្យបានច្បាស់ជាមុនសិន៖ 