< ត្រឡប់ទៅធនធានទាំងអស់

ល្បែងគប់ពណ៌


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បាល់, កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងគប់ពណ៌ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ របស់ដែលអាចគប់បាន ដូចជាបាល់ និងក្រដាសពណ៌ទាំង៧ មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ ខៀវស្វាយ កាត់វាជារាងការេ ដើម្បីឱ្យក្មេងៗងាយស្រួលកាន់ និងមើល។ 

ការរៀបចំ ស្វែងរកបាល់ ឬរបស់ដែលអាចបោះបាន និងឱ្យក្មេងៗឈរជាក្រុម។ ធ្វើកាតពណ៌ឱ្យ
បានគ្រប់គ្រាន់សម្រាប់ក្មេងៗនីមួយៗទទួលបានកាតពណ៌គ្រប់ៗគ្នាទៅតាមអ្វីដែលអាច
ធ្វើទៅបាន។

សេចក្ដីណែនាំ៖

  1. ចែកក្មេងៗជាក្រុម ពី១០-១៥នាក់។ 
  2. ក្រុមនីមួយៗត្រូវអង្គុយជារង្វង់ បើបន្ទប់មានទំហំតូចត្រូវឱ្យក្មេងៗអង្គុយទល់មុខគ្នាក៏បានដែរ។ 
  3. អ្នកគ្រូចែកកាតពណ៌ទៅក្មេងៗម្នាក់ ១សន្លឹកគ្រប់គ្នា។
  4. ឱ្យក្មេងៗទុកកាតពណ៌នៅកន្លែងណាមួយដែលអ្នកផ្សេងមិនអាចមើលឃើញ។ 
  5. អ្នកគ្រូត្រូវឱ្យបាល់ទៅក្មេងទី១។ 
  6. ក្មេងទី ១បោះបាល់ទៅកាន់ក្មេងបន្ទាប់ ហើយនិយាយពណ៌ដែលខ្លួនឯងមាន។
    ឧទាហរណ៍.ក្មេងនោះនិយាយថាពណ៌ក្រហមបន្ទាប់មកបោះបាល់ទៅក្មេងទី២ដែលមានកាន់កាត
    ពណ៌ខៀវ។ ដូច្នេះក្មេងទី ២នោះនិយាយថា ពណ៌ក្រហម ពណ៌ខៀវ។
  7. ក្មេងទី ៣និយាយពណ៌របស់ខ្លួនឯង ហើយនិយាយពណ៌របស់ក្មេងទី២ដែលបានបោះបាល់មក
    ឧទាហរណ៌. ពណ៌ខៀវ និងពណ៌បៃតង (ពណ៌ខៀវរបស់ក្មេងទី២ ពណ៌បៃតងជារបស់ក្មេងទី៣ )
  8. អ្នកគ្រូធ្វើបែបនេះដដែលៗរហូតដល់ល្បែងនេះត្រូវបានបញ្ចប់ និងក្មេងបានចូលរួមទាំងអស់ ។

ការប្រែប្រួល៖ 

ល្បែនេះអ្នកអាចលេងជាមួយពាក្យផ្សេងៗទៀតបាន សត្វ លេខ ផ្លែឈើ បន្លែ និងឧបករណ៍តន្ត្រី…។ 

ល្បែងនេះមិនមែនសម្រាប់លេងតែជាមួយកាតពណ៌ និងមិនត្រូវប្រាប់ក្មេងមុនពេលចាប់ផ្ដើមឡើយ។ 

នៅក្នុងកំណែនេះ ក្មេងទី១ សម្រេចចិត្តជ្រើសរើសពណ៌មួយណាដែលត្រូវនិយាយមុនគេ ហើយនិយាយ
ថាពណ៌នៅពេលបោះបាល់ទៅកូន២។
ល្បែងនៅតែបន្តដូចនេះដោយក្មេងៗនិយាយម្តងទៀតនូវពណ៌ដែលពួកគេទើបតែលឺ និងបន្ថែមពណ៌ផ្សេង
នៅពេលពួកគេបោះ។