< ត្រឡប់ទៅធនធានទាំងអស់

ល្បែង បត់យន្តហោះក្រដាស


20-30 នាទី
មិនកំណត់ចំនួន
៤ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ, ក្រដាសគូររូប, ក្រដាសការ៉េ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស 

សិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។
បុរេគណិត
រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។

គោលបំណង
(សិក្សាសង្គម)​ ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែល
បង្កើតឡើងបាន។
(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។
ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង 

ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។

កម្រិតសិក្សា ៖ មធ្យម ខ្ពស់

រយៈពេល ៣០ នាទី 

ឧបករណ៍ ក្រដាស ឬពណ៌

ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល  និងពិបាក)

សេក្ដីណែនាំ៖ 

 1. សួរក្មេងៗថា៖ តើអ្នកបើកយន្តហោះគេហៅថាអ្វី? (អ្នកបើកយន្តហោះ)
 2. សរសេរពាក្យ ឬ បិតរូបអ្នកបើកយន្តហោះលើក្ដារខៀន និងប្រាប់ឱ្យក្មេងនិយាយតាមអ្នក ។
 3. ប្រាប់ក្មេងៗថា៖ មេរៀននេះកូនៗមិនមែនក្លាយជាអ្នកបើកយន្តហោះទេ តែកូនៗនឹងបត់ក្រដាសធ្វើ
  ជាយន្តហោះដោយខ្លួនឯង ។
 4. បង្ហាញក្មេងៗពីរូបយន្តហោះដែលអ្នកបានធ្វើរួចរាល់នោះ ។
 5. ចែកក្រដាសដែលអ្នកបានត្រៀមទុក ទៅឱ្យពួកគេម្នាក់ ១សន្លឹកៗ ។
 6. ត្រូវបត់យន្តហោះថ្មីតាមជំហាននីមួយៗ ឱ្យក្មេងៗបត់តាមបណ្តើរមើលបណ្តើរ។ សូមអ្នកគ្រូប្រើពាក្យ
  បញ្ញត្តិទាក់ទងនឹងបុរេគណិត ។ ឧទាហរណ៍. “បត់ក្រដាសពាក់កណ្ដាលជារាងត្រីកោណ”។
 7. ឱ្យពេលវេលាក្មេងៗទាំងអស់ឱ្យគ្រប់គ្រាន់ក្នុងការបត់យន្តហោះតាមអ្នក ។
 8. នៅពេលដែលពួកគេធ្វើជារូបយន្តហោះនោះហើយ អ្នកត្រូវលេងជាមួយពួកគេដែរ ។
 9. និយាយប្រាប់ក្មេងៗពីសុវត្តិភាពជាចំបង សូមកុំគប់ទៅបក់គ្នា។ 
 10. អ្នកអាចឱ្យពួកគេចេញទៅលេងនៅក្រៅថ្នាក់ក៏បានដែរ។

ការប្រែប្រួល៖ 

ក្មេងៗទាំងអស់អាចផាត់ពណ៌នៅលើក្រដាសយន្តហោះហ្នឹងបាន។

ជ្រើសរើសរូបយន្តហោះដែលពិបាកជាងគេ ក្នុងការបត់ក្រាដាសក្នុងថ្នាក់។