
ធនធានទាំងអស់


របៀបបត់ប្រអប់

របៀបបត់ស្បែកជើង

របៀបបត់វែនតា

របៀបបត់ឡាន

របៀបបត់មេដាយ

របៀបបត់អាវក្រដាស

ល្បែង បត់យន្តហោះក្រដាស
សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល និងពិបាក) សេក្ដីណែនាំ៖ សួរក្មេងៗថា៖ តើអ្នកបើកយន្តហោះគេហៅថាអ្វី? (អ្នកបើកយន្តហោះ) សរសេរពាក្យ ឬ បិតរូបអ្នកបើកយន្តហោះលើក្ដារខៀន និងប្រាប់ឱ្យក្មេងនិយាយតាមអ្នក ។ ប្រាប់ក្មេងៗថា៖ មេរៀននេះកូនៗមិនមែនក្លាយជាអ្នកបើកយន្តហោះទេ តែកូនៗនឹងបត់ក្រដាសធ្វើជាយន្តហោះដោយខ្លួនឯង ។ […]

បត់ក្រដាសជាសត្វខូអាឡា
សកម្មភាព ៖ បត់ក្រដាសជាសត្វខូអាឡា វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កម គំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) បុរេគណិត រូបរាង និងលំហ (បញ្ញត្តិនៃរូបរាង និងលំហ) គោលបំណង ៖ (វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបបត់ គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដូចជារង្វង់ ការេ ចតុកោណកែង និងត្រីកោណជាដើម។ សៀវភៅ ៖ ដកស្រង់ចេញពីសៀវភៅរឿង ៉យក្សចម្លែក ៉ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសការ៉េ (ចំនួនសិស្សក្នុងថ្នាក់ដែលក្នុងម្នាក់ត្រូវទទួលបាន២សន្លឹក) ខ្មៅដៃពណ៌ ការរៀបចំ ៖ បត់ក្រដាសជាសត្វខូអាឡាឱ្យបានមួយជាមុនសិន ដើម្បីឱ្យប្រាកដថាអ្នកអាចធ្វើបាន។ សូមចុចទីនេះដើម្បីបោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយសន្លឹក)។ សេចក្ដីណែនាំ៖ ការប្រែប្រួល៖ ជំនួសឱ្យការបត់តែម្នាក់ឯង បោះពុម្ភសន្លឹកកិច្ចការ និងឱ្យពួកគេធ្វើការងារជាក្រុមតូចៗ និងគ្រាន់តែបង្ហាញពួកគេពីការបត់ខូអាឡាមួយដែលអ្នកបានបត់វារួចនោះបាន។ ក្រោយមកឱ្យពួកគេបត់ដោយខ្លួនឯង។