ធនធានទាំងអស់

ល្បែង បត់យន្តហោះក្រដាស

សកម្មភាព ៖ ល្បែងបត់យន្តហោះក្រដាស  សិក្សាសង្គម​ គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។បុរេគណិតរូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម)​ ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង  ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ក្រដាស ឬពណ៌ ការរៀបចំ ៖ រៀនពីរបៀបបត់ក្រដាសជាមុនសិន និងបោះពុម្ភសេចក្ដីណែនាំ (ស្រួល  និងពិបាក) សេក្ដីណែនាំ៖  សួរក្មេងៗថា៖ តើអ្នកបើកយន្តហោះគេហៅថាអ្វី? (អ្នកបើកយន្តហោះ) សរសេរពាក្យ ឬ បិតរូបអ្នកបើកយន្តហោះលើក្ដារខៀន និងប្រាប់ឱ្យក្មេងនិយាយតាមអ្នក ។ ប្រាប់ក្មេងៗថា៖ មេរៀននេះកូនៗមិនមែនក្លាយជាអ្នកបើកយន្តហោះទេ តែកូនៗនឹងបត់ក្រដាសធ្វើជាយន្តហោះដោយខ្លួនឯង ។ […]

ល្បែងរៀបរូបភាពតាមប្រភេទផ្លូវ_a_b_c