< ត្រឡប់ទៅធនធានទាំងអស់

ល្បែង អង្គុយចុះដេញមេរោគ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព

សកម្មភាព ៖ ល្បែង អង្គុយចុះដេញមេរោគ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

វិទ្យាសាស្រ្ត

អនាម័យ (ទម្លាប់រស់នៅក្នុងគ្រួសារ និងសង្គម)

គោលបំណង  ៖

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាត
ខ្លូនប្រាណ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ ពន្យល់ពីអនាម័យមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាត
ខ្លូនប្រាណដល់ក្មេងៗ។

ការរៀបចំ រៀបចំកន្លែងសម្រាប់លេង ។ 
     

សេចក្ដីណែនាំ៖ 

 1. សួរក្មេងៗ៖តើកូនៗស្គាល់មេរោគដែរឬទេ? បាទ/ចាស ស្គាល់

    តើមេរោគមាននៅទីណាខ្លះ? មាននៅគ្រប់ទីកន្លែងដែលគ្មានអនាម័យ ។

 1. ប្រាប់ក្មេងៗថា៖មុន និងក្រោយពេលញុំាអាហារ កូនៗត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក។
  ក្រោយពេលចូលបន្ទប់ទឹកកូនៗត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក។

កូនៗត្រូវលាងសម្អាតខ្លួនប្រាណជាមួយសាប៊ូឱ្យបានស្អាត ។

 1. អញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងអង្គុយចុះដេញមេរោគជាមួយកូនៗទាំងអស់គ្នា។
 2. ឱ្យក្មេងៗទាំងអស់ ប៉ាវ ស៊ីងស៊ុង ដើម្បីរកអ្នកឈ្នះ។
 3. ពន្យល់ពីរបៀបប៉ាវ ស៊ីងស៊ុង ការប៉ាវបែបណាដែលត្រូវឈ្នះ និងត្រូវចាញ់ ។

-ក្តាប់ និងកន្ត្រៃ (ក្ដាប់ឈ្នះ កន្ត្រៃចាញ់ )

-កន្ត្រៃ និងលាត (កន្ត្រៃឈ្នះ លាតចាញ់ )

-លាត និងក្តាប់ (លាតឈ្នះ ក្ដាប់ចាញ់ )

 1. ជ្រើសរើសក្មេង ៣នាក់ដើម្បីធ្វើសកម្មភាពបង្ហាញឱ្យក្មេងដ៏ទៃទៀតបានយល់។
 2. ក្មេងៗទាំងអស់នឹងសម្ដែងជាមេរោគនៅពេលដែលគ្រូនិយាយថា ‹‹ទៅ››​ ក្មេងៗទាំងអស់គួរតែរត់ជុំវិញកន្លែងលេងល្បែងហ្នឹង និងព្យាយាមប៉ះក្មេងៗផ្សេងទៀត។ ពួកគេគួរតែព្យាយាមប៉ះអ្នក
  ផ្សេងៗឱ្យបានច្រើនដែលអាចធ្វើទៅបាន តែក៏មិនត្រូវឱ្យគេប៉ះខ្លួនឯងដែរ។ នៅពេលដែលក្មេង
  ម្នាក់បានប៉ះក្មេងម្នាក់ទៀត ក្មេងៗទាំង ២នោះត្រូវឈប់សិន និងត្រូវប៉ាវប្រសិនបើអ្នកណាប៉ាវ
  ចាញ់ត្រូវអង្គុយចុះ ហើយអ្នកដែលឈ្នះត្រូវបន្តការដេញប៉ះក្មេងផ្សេងទៀតបាន។ ក្មេងដែលចាញ់
  អង្គុយចុះលើស្មៅ ឬកន្លែងដែលស្អាត ដោយប្រុងប្រយ័ត្ន និងត្រូវតាមដានមើលក្មេងដែលបានប៉ះ និងប៉ាវជាមួយខ្លួនឱ្យបានច្បាស់ ព្រោះថាប្រសិនជាក្មេងម្នាក់នោះត្រូវគេប៉ះ និងប៉ាវចាញ់គេ ហើយ
  ត្រូវអង្គុយចុះ នោះក្មេងដែលអង្គុយមុនហ្នឹងត្រូវក្រោកឈរហើយរត់លេងបន្តទៀតបានវិញ។

ប្រសិនបើគ្រូបានឃើញក្មេងអង្គុយច្រើនពេក គ្រូអាចស្រែកប៉ាងស៊ីងសុងទាំងអស់ត្រូវក្រោកឈរ និងរត់ជុំវិញម្ដងទៀត។ 

     8.   ព្យាយាមប្រាប់ក្មេងៗកុំឱ្យប៉ះក្មេងដដែលៗនៅពេលដែលក្មេងៗរត់ទៅប៉ះនោះ។

     9.   ស្រែក ‹‹ទៅ›› ដើម្បីចាប់ផ្ដើមលេងល្បែងហ្នឹង។
    10.  នៅពេលដែលក្មេងទាំងអស់កំពុងលេងនោះគ្រូត្រូវពិនិត្យក្មេងៗ តើធ្វើតាមសេចក្ដីណែនាំឬអត់។ 

     11. គ្រូត្រូវមើលឱ្យច្បាស់ថា មានក្មេងអង្គុយចុះច្រើនអត់? បើមានច្រើនត្រូវស្រែកថាប៉ាវម្ដងទៀតនឹង
  ឱ្យក្មេងចាប់ផ្ដើមលេងម្ដងទៀត គឺជាការស្រេច។