< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, គម្របដប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព៖ ល្បែងសារៈប្រយោជន៍និងគ្រោះថ្នាក់ 

វិទ្យាសាស្រ្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត
សិក្សាសង្គម ៖
បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន 
បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់អំពីវាក្យស័ព្ទ ឃ្លា និងល្បះ

គោលបំណង ៖

វិទ្យាសាស្រ្ត
បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌក្នុងការរស់នៅ វដ្តនៃសត្វ របៀបប្រៀបធៀបសត្វ និងផលប្រយោជន៍
ចរិយាសម្បទា៖ ស្រឡាញ់ ចូលចិត្តចិញ្ចឹមសត្វនិងថែរក្សាសត្វ
សិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន 
បុរេគណិត ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ
ភាសាខ្មែរ ៖ និយាយជាឃ្លា ល្បះ បានច្បាស់ ពីប្រធានបទអ្វីមួយដោយមិនចាកប្រធានបទ

រយៈពេល ៣០ នាទី 

ឧបករណ៍ គ្រាប់ឡុកឡាក់ចំនួន សម្ភារសម្គាល់ខ្លួនរបស់កុមារ និងក្រដាសក្ដារល្បែង

ការរៀបចំ ត្រៀមសម្ភារឱ្យរួចរាល់ក្នុងការលេងល្បែងសកម្មភាពនេះ ដែលមាននៅក្នុងឧបករណ៍ខាងលើ

សេចក្ដីណែនាំ៖ 

  1. សួរកុមារថាមានស្គាល់សម្ភារប្រើប្រាស់ជាប្រចាំថ្ងៃដែរឬទេ? 
  2. ប្រាប់ពួកគាត់ថា ថ្ងៃនេះនឹងនាំពួកគាត់លេងល្បែងសកម្មភាពមួយដែលមានចំណងជើងថា ល្បែងនិយាយពី ‹‹សារៈប្រយោជន៍និងគ្រោះថ្នាក់››។ 
  3. ល្បែងនេះលេងជាក្រុម​ៗ ដែលមានសមាជិក ៣ទៅ៤នាក់ក្នុងមួយក្រុម 
  4. ប្រាប់កុមារពីរបៀបលេងជាមុនសិន៖ 

ការប្រែប្រួល៖ 
ល្បែងនេះអាចលេងជាសម្ភារ សត្វ វត្ថុ ផ្សេងៗបាន តាមចិត្តនិងការចង់បង្រៀននៅក្នុងថ្នាក់របស់អ្នក។