< ត្រឡប់ទៅធនធានទាំងអស់

ល្បែងវិទ្យុទំនាក់ទំនង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កែវជ័រ,  ខ្សែអំបោះ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

ល្បែងវិទ្យុទំនាក់ទំនង 

វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត
៖អំពីរាងកាយផ្ទាល់ខ្លួន

គោលបំណង ៖
វិទ្យាសាស្ត្រ ៖​ 
ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក​ វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។
៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយ
និងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។ 

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ កែវជ័រ ឬ​ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ 

ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។

សេក្ដីណែនាំ៖ 

  1. ពន្យល់ថានៅពេលដែលពួកយើងនិយាយដោយសម្លេងរបស់យើង ធ្វើឱ្យចលនាតូចៗនៅលើអាកាសដែលយើងហៅថារំញ័រ ឬ​រលកសម្លេង។ ត្រចៀករបស់យើងមានសសៃតូចៗនៅខាងក្នុងដែលធ្វើឱ្យវាផ្លាស់ប្ដូរកន្លែងនៅពេលដែលរំញ័រទាំងនេះប៉ះទង្គិចគ្នា ហើយខួរក្បាលរបស់យើងបន្តបកប្រែទៅជាពាក្យ ឬសម្លេង។ វាប្រៀបដូចជាមន្តអាគមអញ្ចឹងដែរ។ 
  2. បង្ហាញក្មេងៗពីវិទ្យុទំនាក់ទំនងដែលបានត្រៀមទុកទាំងនោះ។ 
  3. ប្រាប់ក្មេងៗពីការប្រើប្រាស់កំប៉ុង និងខ្សែទាំងនោះបែបណាទៅដើម្បីឱ្យមានរំញ័រ និងរលកសម្លេង។ ដូចជា កំប៉ុងប្រៀបដូចជាត្រចៀក រីឯខ្សែគឺប្រៀបដូចជាសសៃតូចៗដែលធ្វើឱ្យមានរំញ័រ និងរលកសម្លេង។ នៅពេលដែលនិយាយនៅក្នុងកំប៉ុង និងទាញខ្សែឱ្យតឹង ធ្វើឱ្យសម្លេងទៅតាមខ្សែបង្កើតបានជារំញ័រ និងរលកសម្លេងឱ្យអ្នកម្ខាងទៀតស្ដាប់លឺ។ 
  4. បែងចែកក្មេងៗជាគូរ២នាក់។
  5. ចែក១ក្រុម កំប៉ុង២ និងខ្សែដែលមានប្រវែងល្មមក្នុងការធ្វើវា។ 
  6. បង្ហាញក្មេងៗពីរបៀបធ្វើវាតាមជំហាននីមួយៗ និងចាំក្មេងៗធ្វើរួចរាល់ មុននឹងបន្តទៅជំហានបន្ទាប់ទៀត។
  1. នៅពេលដែលពួកគេធ្វើរួចហើយ បង្ហាញរបៀបធ្វើឱ្យបានច្បាស់ម្ដងទៀត។ 
  2. អនុញ្ញាតឱ្យក្មេងៗលេងសាកល្បងជាមួយវិទ្យុទំនាក់ទំនងនោះ។