
ល្បែងវិទ្យុទំនាក់ទំនង
ល្បែងវិទ្យុទំនាក់ទំនង វិទ្យាសាស្ត្រ (ការរស់នៅប្រចាំថ្ងៃ)៖ការស្វែងយល់ពីអ្វីមួយដោយការសង្កេត ៖អំពីរាងកាយផ្ទាល់ខ្លួន គោលបំណង ៖វិទ្យាសាស្ត្រ ៖ ពិសោធន៍ និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេងដូចជាលិច អណ្តែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលោយ និងមិនរលាយ ការលាយពណ៌ បណ្តុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម។ ៖ បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កែវជ័រ ឬ កំប៉ុងទឹកដោះគោ ខ្សែអំបោះរឹង ឬ ដែកគោល និងញញួរ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ ការរៀបចំ ៖ រៀបចំធ្វើវាមួយឈុតសម្រាប់ធ្វើការបង្ហាញដល់ក្មេងៗ រុន្ធនៅបាតកែងនោះ ប៉ិនល្មមជាមួយនឹងខ្សែទើបមានភាពតឹងកាន់តែល្អ។ សេក្ដីណែនាំ៖ ពន្យល់ថានៅពេលដែលពួកយើងនិយាយដោយសម្លេងរបស់យើង ធ្វើឱ្យចលនាតូចៗនៅលើអាកាសដែលយើងហៅថារំញ័រ ឬរលកសម្លេង។ ត្រចៀករបស់យើងមានសសៃតូចៗនៅខាងក្នុងដែលធ្វើឱ្យវាផ្លាស់ប្ដូរកន្លែងនៅពេលដែលរំញ័រទាំងនេះប៉ះទង្គិចគ្នា ហើយខួរក្បាលរបស់យើងបន្តបកប្រែទៅជាពាក្យ ឬសម្លេង។ វាប្រៀបដូចជាមន្តអាគមអញ្ចឹងដែរ។ បង្ហាញក្មេងៗពីវិទ្យុទំនាក់ទំនងដែលបានត្រៀមទុកទាំងនោះ។ ប្រាប់ក្មេងៗពីការប្រើប្រាស់កំប៉ុង និងខ្សែទាំងនោះបែបណាទៅដើម្បីឱ្យមានរំញ័រ និងរលកសម្លេង។ ដូចជា កំប៉ុងប្រៀបដូចជាត្រចៀក រីឯខ្សែគឺប្រៀបដូចជាសសៃតូចៗដែលធ្វើឱ្យមានរំញ័រ និងរលកសម្លេង។ នៅពេលដែលនិយាយនៅក្នុងកំប៉ុង និងទាញខ្សែឱ្យតឹង ធ្វើឱ្យសម្លេងទៅតាមខ្សែបង្កើតបានជារំញ័រ និងរលកសម្លេងឱ្យអ្នកម្ខាងទៀតស្ដាប់លឺ។ បែងចែកក្មេងៗជាគូរ២នាក់។ ចែក១ក្រុម កំប៉ុង២ និងខ្សែដែលមានប្រវែងល្មមក្នុងការធ្វើវា។ […]