< ត្រឡប់ទៅធនធានទាំងអស់

តើមេរោគមួយណាគឺជាខ្ញុំ?


10-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ តើមេរោគមួយណាគឺជាខ្ញុំ? 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(ភាសាខ្មែរ) ប្រាប់បានខ្លះៗពីដំណើររឿងតាមរយៈរូបភាពដែលបានបង្ហាញ។

ប្រាប់បានពីសកម្មភាពតាមសំណាក់កាលដោយអនុវត្តតាមការណែនាំ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖  កាតមេរោគដែលមានពណ៌ផ្សេងៗ (B4-PG-2-B_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_B, B4-PG-3-C_ល្បែងស្វែងរកគូរមេរោគ_Matching-Germes_C)

ការរៀបចំ ជ្រើសរើសមេរោគមួយណាដែលអ្នកចង់ឱ្យក្មេងប្រើនៅក្នុងការលេងល្បែងចងចាំនេះ។ 

ឱ្យប្រាកដថាអ្នកជ្រើសរើសមួយដែលមានពណ៌ផ្សេងពីគេ។ 

បោះពុម្ភនិងធ្វើវាឱ្យរួចរាល់និងអាចចាប់ផ្ដើមបាន។ 

សេក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតើមេរោគមួយណាគឺជាខ្ញុំ? ជាមួយកូនៗទាំងអស់គ្នា។
 2. សួរក្មេងៗ៖ តើមេរោគមានរូបរាងដូចម្ដេច? ពណ៌របស់មេរោគ មានភ្នែកប៉ុន្មាន រូបរាងរបស់មេរោគ
  ជើងមេរោគ…ជាដើម។ 
 3. បង្ហាញរូបភាពមេរោគហើយនិយាយពិពណ៌នាមេរោគឱ្យក្មេងៗបានចងចាំ និង ជាគំរូរសម្រាប់ក្មេងៗធ្វើការពិពណ៌នាដែរ ហើយសូមកូនៗពិនិត្យមើលមេរោគដោយប្រុងប្រយ័ត្នហើយព្យាយាមចងចាំលំអិតអំពីពួកវា។
 4. បិតក្រដាសកាតមេរោគដែលបានត្រៀមទុក នៅលើក្ដារខៀនឱ្យបានស្អាត និងការមួយឈុតទៀត ទុកសម្រាប់ចែកឱ្យក្មេងៗនពេលដែលក្មេងៗឡើងមកពិពណ៌នាពីមេរោគម្នាក់មួយសន្លឹកៗ។ 
 5. បន្ទាប់មក គ្រូជ្រើសរើសរូបភាពមួយដោយចៃដន្យហើយនិយាយពិពណ៌នាមេរោគនោះ និងឱ្យក្មេងណាម្នាក់ឡើងលើក្ដារខៀន ទៅចង្អុលមេរោគដែលបានបិទនៅលើក្ដារខៀននោះ។ (ការធ្វើនេះដើម្បីជួយពង្រឹងការចងចាំក្មេងៗអំពីមេរោគ)។
 6. ហៅក្មេងម្នាក់ឱ្យឡើងពិពណ៌នាមុនគេ ដោយផ្តល់នូវរូបភាពមួយសន្លឹកដោយមិនអនុញ្ញាតឱ្យកុមារផ្សេងទៀតមើលឃើញនោះទេ។
 7. ចាប់ផ្ដើមឱ្យក្មេងម្មាក់នោះ ពិពណ៌នាតែម្ដង និងគ្រូត្រូវហៅក្មេងៗដែលនៅមុខមកចង្អុលរូបមេរោគឱ្យត្រូវនឹងការពិពណ៌នាផងដែរ។ 
 8. ប្រសិនបើក្មេងនោះ ចង្អុលត្រូវ នោះក្មេងទាំងពីរ នឹងត្រូវបានទៅកន្លែងវិញ ប៉ុន្តែប្រសិនបើក្មេងនោះ ចង្អុលខុសនោះ ក្មេងដែលពិពណ៌នានោះ ត្រូវពិពណ៌នាម្ដងទៀត ឬជ្រើសរើសក្មេងណាម្នាក់ផ្សេងទៀតមកចង្អុលម្ដង រហូតដល់ចង្អុលត្រូវ ទើបអាចផ្លាស់ប្ដូរអ្នកពិពណ៌នាបាន។ 
 9. ធ្វើបែបនេះរហូតដល់អស់កាតដែលបានត្រៀមទុកនោះ ជាការស្រេច។ 
 10. បញ្ជាក់៖ (ប្រសិនក្មេងៗនៅតែចង្អុលមិនត្រូវទេនោះ ក្មេងដែលជាអ្នកពិពណ៌នានោះ អាចនិយាយពីពណ៌ និងភ្នែករបស់មេរោគបាន)។ 
 11. ត្រូវឱ្យក្មេងៗទាំងបានចូលរួមលេងជាគ្នាឱ្យបានច្រើនផង ដើម្បីឱ្យក្មេងៗបានសប្បាយជុំគ្នាដែរ។ 

ការប្រែប្រួលល្បែង៖ 

ល្បែងនេះអាចលេងបានជាមួយនឹងការពណ៌នាពីផ្លែឈើ បន្លែ ឬក៏សម្ភារប្រើប្រាស់ផ្សេងៗបានដូចគ្នាដែរ។