< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទុយោមេរោគ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, កន្ត្រៃ, កាវ, ក្រដាស, ទុយោ, earbudds
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត


សកម្មភាព ៖ ល្បែងទុយោរមេរោគ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)

សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)

បុរេគណិត
រូបរាង និងទំហំ(បញ្ញត្តិរូបរាង និងទំហំ)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញ ដែលមានរាងរង្វង់ ចតុកោណកែង និងរាងផ្សេងៗ។

(សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ?”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍   ទុយោ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ 

ការរៀបចំ កាត់ទុយោរប្រវែងដែលត្រូវការតាមរាងធរណីមាត្រ។ ធ្វើកាវស្អិតនឹងធ្វើទុយោមេរោគឱ្យបាន

រួចរាល់សម្រាប់បង្ហាញទៅក្មេងៗទាំងអស់ ។

សេក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងទុយោរមេរោគជាមួយកូនៗទាំងអស់គ្នា។
 2. បង្ហាញសម្ភារមានដូចជា ទុយោរ ក្រដាស កាវស្អិត និងខ្មៅដៃពណ៌ ។
 3. បង្ហាញក្មេងៗពីរូបភាពដែលអ្នកបានបង្កើតរួចដែលមានរាងធរណីមាត្រដូចជា ការេ ចតុកោណកែង ត្រីកោណកែង គូប ចតុកោណស្មើ…។
 4. ឱ្យក្មេងៗថាតាម។
 5. ពិពណ៌នាពីរូបរាងរបស់វាដូចជា៖ ត្រីកោណមានជ្រុង ៣ ការេមានជ្រុង ៤ស្មើគ្នា…។
 6. បង្ហាញពួកគេពីរបៀបធ្វើទុយោមេរោគដោយមានរាងផ្សេងៗពីគ្នា។
 7. បែងចែកសម្ភារឱ្យទៅក្មេងៗទាំងអស់ ឱ្យអនុវត្តផ្ទាល់។ 
 8. ជួយក្មេងៗណាដែលត្រូវការជំនួយពីអ្នកបានតាមដែលអាចធ្វើទៅបាន។
 9. ឱ្យក្មេងទាំងអស់រៀបចំសម្ភារឱ្យបានស្អាត និងមានរបៀបនៅពេលដែលចប់ការលេងល្បែងហ្នឹង
  ជាការស្រេច​។

ការប្រែប្រួល៖ 

ក្មេងប្រើលេងធ្វើជារូបរាងអ្វីក៏បានដែរ ដូចជា៖ រូបរាងជា បាល់ ផ្លែឈើ ឬ សង់ជារូបផ្ទះក៏បានដែរ។
សូមមើលការសាងសង់ជារូបរាង