< ត្រឡប់ទៅធនធានទាំងអស់

ល្បែងឡូតូបន្លែ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • បុរេគណិត បុរេគណិត
 • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព៖ ល្បែងឡូតូបន្លែ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្រ្ត

អាហាររូបត្ថម្ភ (ចំណេះដឹងមូលដ្ឋាន,ពីក្រុមអាហារ និងអាហាររូបត្ថម្ភ)
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ឈ្មោះបន្លែ ផ្លែឈើ និងសាច់ឱ្យបាន ៥មុខឬលើសពីនេះ។
ប្រាប់ពីអាហារណាដែលមានគុណភាព និងសារប្រយោជន៍នៃការញុំាអាហារបន្លែ ផ្លែឈើ។
អាចញែកបានពីអាហារ ៣ក្រុមដែលមានអាហារសាងសង់ អាហារការពារ និងក្រុមអាហារថាមពល។
ឱ្យកុមារចូលចិត្តញុំាបន្លែ ផ្លែឈើ និងអាហារសំបូរជីវជាតិ។

(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ កាតឡូតូ (កាត ១(សខ្មៅ, ពណ៌), កាត ២(សខ្មៅ, ពណ៌), កាត ៣(សខ្មៅ, ពណ៌), កាត ៤(សខ្មៅ, ពណ៌), កាត ៥(សខ្មៅ, ពណ៌), កាត ៦(សខ្មៅ, ពណ៌), កាត ៧)
វត្ដុរាប់ចំនួនឱ្យបានគ្រប់គ្រាន់ សម្រាប់ក្មេងម្នាក់បើលេងជាថ្នាក់ ជាក្រុម និងជាគូរ។ ក្រុមអាចមាន៦នាក់ គូរមាន ២នាក់។

ការរៀបចំ បោះពុម្ភចេញ និងអ៊ុតកាតឡូតូ សម្រាប់លេងជា គូរ ឬ ក្រុម និងជាថ្នាក់តែម្ដង។ បោះពុម្ភកាតបន្លែតូចៗជាឈុត និងអ៊ុត ។ ប្រសិនលេងជាថ្នាក់គឺធ្វើតែ ១ឈុតបានហើយ។ 

គូរ ឬ ក្រុម ៖ អាចធ្វើការជាគូរ ឬ ក្រុម និងជាថ្នាក់ដើម្បីកាត់បន្ថយចំនួនល្បែងដែលត្រូវការបោះពុម្ព។ ពួកគេនឹងមានសន្លឹកកាតរៀងៗខ្លួនហើយនឹងប្តូរវេនគ្នា ហើយដាក់បញ្ឈរនៅលើក្តារក្រុមរបស់ពួកគេ។

ថ្នាក់ ៖ ចែកកាតឡូតូទៅក្មេងទាំងអស់ និងស្រែកបន្លែទៅកាន់ក្មេងៗ និងធ្វើដូចនេះ អាចមាន
ក្មេងច្រើនដែលឈ្នះក្នុងពេលតែមួយ ។ 

សេក្ដីណែនាំ៖

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងឡូតូបន្លែជាមួយកូនៗទាំងអស់គ្នា។
 2. សួរក្មេងៗ៖ តើកូនៗស្គាល់ប្រព័ន្ធភាពសុំានៅក្នុងខ្លួនរបស់មនុស្សទែ?
  បាទ/ចាស ស្គាល់។
 3. តើអ្វីតែងតែប្រយុទ្ធប្រឆាំងនឹមេរោគ? បាទ/ចាស ប្រព័ន្ធភាពសុាំ
 4. ពិភាក្សាប្រភេទអារហារ ៣ក្រុមមានអាហារសាងសង់ អាហារការពារ និងអាហារថាមពល។
 5. សួរក្មេង៖ តើអារហារមួយណាខ្លះដែលគេចាត់ទុកជាអារហារការពារដែលជួយដល់ប្រព័ន្ធភាពសុាំ?
  មានផ្ទី ប៉េងប៉ោះ ផ្លែចេក ផ្លែត្របែក ល្ហុងទុំ….។
 6. បង្ហាញពួកគេទាំងអស់ពីបន្លែនៅក្នុងក្រដាសឡូតូបន្លែ ។
 7. សួរក្មេងៗប្រសិនបើក្មេងចាំឈ្មោះរបស់បន្លែទាំងនេះ  និងបន្ទាប់មកសរសេរនៅលើក្ដារខៀន។ 
 8. ចាំបាច់ឱ្យក្មេងៗមានការចងចាំឱ្យបានច្បាស់ជាមុនសិន។ 
 9. ពន្យល់ច្បាប់នៃការលេងល្បែងនេះឱ្យបានច្បាស់ជាមុនសិន៖ 

របស់ពួកគេ នោះពួកគេត្រូវប្រើវត្ថុរបស់រាប់ចំនួននោះដាក់នៅលើករូបបន្លែនៅលើក្រដាសកាតុងនោះ ។

 1. ចែកក្រដាសកាតុង កាតរូបបន្លែ វត្ថុរាប់ចំនួន ទាំងក្រុមសម្រាប់ក្មេងនីមួយៗ។ ចូរឱ្យក្មេងៗទាំង
  អស់ដាក់ក្រដាសកាតុងឱ្យបានស្អាត ហើយឱ្យមានរបៀបនៅខាងមុខពួកគេដោយមិនមានការកាត់
  កាតឱ្យកោងបាក់។ 
 2. នៅពេលដែលពួកគេបានរួចរាល់ក្នុងការលេងល្បែង ប្រាប់ឱ្យពួកគេរៀបចំសម្ភារទាំងអស់ឱ្យបាន
  ស្អាតនៅលើតុរបស់គ្រួជាកាស្រេច។