< ត្រឡប់ទៅធនធានទាំងអស់

សូនរូបមេរោគដោយដីឥដ្ឋ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ផ្សេងៗ, ដីឥដ្ឋ, ទុយោ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ សូនរូបមេរោគដោយដីឥដ្ឋ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្រ្ត

បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

សិក្សាសង្កម

គំនូរនិងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  

ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។

(សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពដើម្បីបង្កើតបានជារូបភាពផ្សេងៗ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ដីឥដ្ឋ សម្ភារសម្រាប់ធ្វើភ្នែក កាវ គម្រូរដែលបានធ្វើរួច សម្រាប់បង្ហាញឱ្យក្មេងៗមើល ។

ការរៀបចំ ធ្វើដីឥដ្ឋសម្រាប់សូនរូប បោះពុម្ភរូបភ្នែក ធ្វើកាវម្ស៉ៅ ប្រមែប្រមូលរបស់របរសម្ភារមួយ

ចំនួនដែលអាចប្រើសម្រាប់ដោត ចាក់ ដូចជា ទុយោរ ឈើចង្កឹះតូចៗ និងសម្ភារផ្សេងៗ។ 

បង្កើតជាគម្រូរសម្រាប់បង្ហាញដល់ក្មេងៗ។ 

សេក្ដីណែនាំ៖

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងសូនរូបមេរោគដោយដីឥដ្ឋជាមួយកូនៗទាំងអស់គ្នា។
 2. សួរក្មេងៗ៖ តើកូនៗស្គាល់មេរោគដែរឬទេ? បាទ​/ចាស ស្គាល់។

តើមេរោគមានរូបរាងយ៉ាងដូចម្តេច? បាទ​/ចាស តូចៗមើលមិនអាចមើលឃើញនោះទេ។

តើដើម្បីកំចាត់មេរោគកូនៗត្រូវធ្វើដូចម្តេច? បាទ​/ចាស លាងដៃជាមួយសាប៊ូ និងទឹកមុនពេល
និងក្រោយពេលញុំាអាហារ មុន និងក្រោយពេលចូលបង្គន់ សម្អាតខ្លួនប្រាណ…..។

 1. បង្ហាញក្មេងៗពីឧទាហរណ៍ និងពន្យល់របៀបធ្វើវា និងប្រាប់ពីសេចក្ដីណែនាំដូចខងក្រោម៖ 
 1. ប្រាប់ក្មេងៗ៖កូនៗនឹងធ្វើការរួមគ្នាជាក្រុមដើម្បីបង្កើតរូបមេរោគ ឬបិសាចតូចៗដោយប្រើដីឥដ្ឋ។
 2. បែងចែកក្មេងៗទាំងអស់ទៅជាក្រុមៗ ។
 3. អ្នកគ្រូចង់ឱ្យកូនៗទាំងអស់ធ្វើការងារជាក្រុម ដូច្នេះហើយសមាជិកក្រុមទាំងអស់ បង្កើតរូបមេរោគ
  ដូចៗគ្នា។ ពួកគេត្រូវសម្រេចចិត្តថាប្រើអ្វីសម្រាប់ចាក់ចូលទៅក្នុងដីឥដ្ឋ (ដាក់ភ្នែកមុនគេបានល្អ)។ នៅពេលដែលក្មេងណាម្នាក់បានសម្រេចចិត្តថានឹងប្រើអ្វីធ្វើវា ក្មេងៗទាំងអស់នៅក្នុងក្រុមត្រូវធ្វើឱ្យដូចគ្នា។ 
 1. តាមវិធីនេះដែរ ក្រុមនីមួយៗនឹងធ្វើរួបមេរោគខុសគ្នាក៏បានដែរ។ ប៉ុន្តែរូបមេរោគនៅក្នុងរូបនីមួយៗ
  នឹងដូចគ្នា។
 2. ចែកដីឥដ្ឋឱ្យទៅក្មេងៗ ភ្នែក កាវ និងវត្ថុសម្រាប់ចាក់លើដីឥដ្ឋ។
 3. ចូរឱ្យក្មេងៗបែងចែកដីឥដ្ឋឱ្យសមាជិកក្រុមម្នាក់ បន្ទាប់មកចាប់ផ្ដើមលេង ។
 4. រំលឹកពួកគេ ថានៅពេលដល់វេនសម្រេចចិត្តពួកគេគួរតែពន្យល់ដោយប្រយ័ត្នប្រយែងថាត្រូវ
  ដាក់វត្ថុនោះនៅកន្លែងណា។ 
 5. នៅពេលដែលមិនមែនជាវេនរបស់ពួកគេពួកគេគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះការណែនាំ

របស់កុមារដទៃទៀតហើយធ្វើតាម។

 1. នៅពេលដែលពួកគេធ្វើរួចរាល់ហើយនោះ ប្រាប់ពួកគេថាត្រូវដាក់រូបនៅទីណា ដើម្បីឱ្យវឆាប់ស្ងួត។ 
 2. ប្រសិនបើមានពេលក្នុងការលេងទៀត សូមឱ្យពួកគេធ្វើដោយខ្លូនឯងម្ដងទៀត ។
 3. នៅពេលដែលពួកគេបានលេងល្បែងនេះចប់ហើយនោះ ចូរឱ្យពួកគេរៀបចំឱ្យបានស្អាត និងបោះ
  ចោលសម្រាមឱ្យមានរបៀបរៀបរយផងជាការស្រេច។