< ត្រឡប់ទៅធនធានទាំងអស់

ល្បែងធ្វើកូនបាល់លោត


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ក្រដាស, កៅស៊ូ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងធ្វើកូនបាល់លោត 

ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ
វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យា
សិក្សាសង្គម៖
គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
បុរេគណិត៖ រូបរាង និងលំហ៖ បញ្ញតិ្តនៃរូបរាង និងលំហ

គោលបំណង ៖
ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារលូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ គប់ចម្ងាយ គប់ចំណុច តោងឡើងរបារ បង្វិលខ្លួនលើដី និងជុំវិញរបស់មួយណា រុញ និងទាញដោយរាងកាយ។
វិទ្យាសាស្រ្ត៖ សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋធ្វើជាទូ កូនឡានជាដើម…។ ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាថ្ម ចាន កែវ ធ្លាក់លើកម្រាលវានឹងបែកជាដើម…។
សិក្សាសង្គម៖
ប្រាប់បានពីការបត់រូបភាព រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ … ដើម្បីបង្កើតជារូបភាពផ្សេងៗ។
បត់ក្រដាសបានជារូបផ្សេងៗដូចជា៖ យន្តហោះ ទូក អាវ…
បុរេគណិត៖ ប្រាប់បានពីឈ្មោះរាងធរណីមាត្រសាមញ្ញៗ ដូចជា៖ រូបការេ ត្រីកោណ រង្វង់ និងចតុកោណកែងជាដើម…។ 

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ ក្រដាស (ក្រដាសបែបណាក៏បានដែរ) កៅស៊ូកងសសៃធំ។ 

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ត្រៀមកូនបាល់លោត ដែលបានធ្វើរួចមួយ ឬពីរសម្រាប់បង្ហាញទៅកាន់ក្មេងៗមុននឹងលេងល្បែងនេះ។ 

សេក្ដីណែនាំ៖ 

  1. ប្រាប់ក្មេងៗថាថ្ងៃនេះពួកយើងនឹងលេងល្បែងសមកម្មភាពមួយដែលមានចំណងជើងថា ល្បែងធ្វើកូនបាល់លោត។ 
  2. សួរសំណួរខ្លះៗដែលទាក់ទងនឹងបាល់ទៅកាន់ក្មេងៗមួយចំនួនសិន។ សំណួរអាចមានដូចជា៖ តើកីឡាដែលលេងជាមួយបាល់មានកីឡាអ្វីខ្លះ? កូនៗចេះលេងបាល់អត់? តើបាល់លោតដែរឬទេ? 
  3. ថ្ងៃនេះកូនៗនឹងធ្វើបាល់លោតទាំងអស់គ្នា។ 
  4. ចាប់នាំក្មេងៗធ្វើបាល់លោតតែម្ដង ដែលរបៀបធ្វើមានដូចជា៖ 
  1. ពេលធ្វើរួចចាប់ផ្ដើមឱ្យក្មេងៗលេងដោយគប់បាល់នឹងដីឱ្យវាលោត។
  2. លេងបែបហ្នឹងតាមពេលវេលាដែលអ្នកមានជាការស្រេច។