< ត្រឡប់ទៅធនធានទាំងអស់

លាយពណ៌ធ្វើជាសត្វមេអំពៅ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ក្រដាស, ទឹកពណ៌
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព៖ ល្បែងលាយពណ៌ធ្វើជាសត្វមេអំបៅ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល)

សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត)
ប្រាប់បានពីរបៀបនៃការពិសោធន៍។ លក្ខណៈ ស្ថានភាពវត្ថុអ្វីមួយ។
(សិក្សាសង្គម) ផាត់ពណ៌ដើម្បីបង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលគេបានបង្កើត។
(បុរេគណិត)
ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” ។

រយៈពេល ៣០ នាទី

ឧបករណ៍   ទឹកពណ៌ក្រហម លឿង ខៀវ និងក្រដាសស ។

ការរៀបចំ ៖ អនុវត្តបង្កើតជាសត្វមេអំបៅ និងរៀបចំដើម្បីបង្ហាញសកម្មភាពនេះទៅកាន់ក្មេង
ទាំងអស់។

សេចក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងលាយពណ៌ធ្វើជាសត្វមេអំបៅ ជាមួយកូនៗទាំងអស់គ្នា។
 2. បង្ហាញក្មេងៗអំពីទឹកពណ៌សម្រាប់បង្កើតជាសត្វមេអំបៅ។
 3. ហើយសរសេរពណ៌នៅលើក្ដារខៀនទាំងអស់ក្រោយពេលបង្ហាញរួច។
 4. សួរក្មេងៗថា៖ តើពណ៌មួយណាដែលកូនៗចូលចិត្ត?
 5. ពន្យល់ថាពណ៌ក្រហម ពណ៌លឿង និងពណ៌ខៀវ គឺជាពណ៌ដើមគេ។ 
 6. គ្មានពណ៌ណាផ្សេងទៀតដែលអាចលាយចេញជាពណ៌ក្រហម លឿង និងពណ៌ខៀវនោះទេ។
 7.  ប្រាប់ក្មេងៗ៖ តែពណ៌ទាំង ៣នេះអាចបង្កើតទៅជាពណ៌ផ្សេងៗបានទាំងអស់។ 
 8. សួរក្មេងៗថា៖ តើកូនៗគិតយ៉ាងណានៅពេល ដែលលាយពណ៌ក្រហម និងលឿងចូលគ្នា?

តើកូនៗគិតយ៉ាងណានៅពេល ដែលលាយពណ៌ខៀវ និងលឿងចូលគ្នា?

តើកូនៗគិតយ៉ាងណានៅពេល ដែលលាយពណ៌ខៀវ និងក្រហមចូលគ្នា? 

 1. ចំណែកឯពណ៌ទឹកក្រូច បៃតង ​និងពណ៌ស្វាយគឺជាពណ៌មេបន្ទាប់ពណ៌ទាំង ៣ខាងលើ។ 
 2. ចែកក្រដាសធម្មតា និងបង្ហាញក្មេងៗពីរបៀបបត់ក្រដាសជាពីរស្មើគ្នា ។ 
 3. បង្ហាញពួកគេពីរបៀបធ្វើសកម្មភាពនេះឱ្យក្មេងៗមើលផ្ទាល់៖ 
 1. ចែកចាយទឹកពណ៌។
 2. ជួយក្មេងៗប្រសិនបើអាចទៅរួច។ 
 3. ចែកក្រដាសធម្មតាឱ្យទៅក្មេងៗមួយទៀត ដូច្នេះពួកគេអាចលាយពណ៌ផ្សេងៗទៀត។ 
 4. ខណៈពេលដែលពួកគេកំពុងរងចាំឱ្យក្រដាសរបស់ពួកគេស្ងួតនោះ។
  ចូរនិយាយាអំពីពណ៌ដែលពួកគេបានបង្កើត និងនិយាយម្ដងទៀតថា ពណ៌ក្រហម ពណ៌លឿង ​​និងពណ៌ខៀវគឺជាពណ៌ដើមពីព្រោះថាគ្មានពណ៌ណាដែលអាចបង្កើតបានជាពណ៌ទាំងបីនេះទេ។ 
 1. ហើយពណ៌បែតង ពណ៌ទឹកក្រូច និងពណ៌ស្វាយ គឺជាពណ៌បន្ទាប់ពីពណ៌ទាំង៣ខាងលើពីព្រោះ
  ពណ៌ទាំងនេះបានបង្កើតដោយលាយពណ៌ដើម ពីរពណ៌ចូលគ្នា។
 2. នៅពេលដែលទឹកពណ៌ស្ងួតហើយនោះក្មេងៗអាចកាត់ ឬ ហែកវាជារាងមេអំបៅបានជាការស្រេច