< ត្រឡប់ទៅធនធានទាំងអស់

ល្បែង-មេរោគប៉ុមៗ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, កន្ត្រៃ, កាវ, ក្រដាសកេះ, ក្រដាស, អំបោះធំ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គមសកម្មភាព ៖ ល្បែងមេរោគប៉ុមៗ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)

គោលបំណង

(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។

(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  

ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។

(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍   ក្រដាសកេះ អំបោះធំ ក្រដាសស ខ្មៅដៃពណ៌ និងកាវស្អិត 

ការរៀបចំ ទិញអំបោះធំ កាត់ប្រវែងស្មើគ្នាសម្រាប់ចងប៉ុមៗទាំងអស់គ្នា។ កាត់ក្រដាសកេះជារាង
ចតុកោណកែង និងធ្វើកាវស្អិត ។

សេក្ដីណែនាំ៖ 

 1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងមេរោគប៉ុមៗជាមួយកូនៗទាំងអស់គ្នា។
 2. ប្រាប់ក្មេងៗថា៖ មេរោគមានច្រើនប្រភេទណាស់ ហើយមានរូបរាងខុសៗគ្នា។
 3. កូនគួរតែទម្លាប់អនាម័យលាងដៃជាមួយសាប៊ូ និងទឹកឱ្យបានស្អាត។ 
 4. ប្រាប់ក្មេងៗ៖ កូនៗនឹងបង្កើតមេរោគប៉ុមៗម្នាក់មួយជាមយយអ្នកគ្រូ ។
 5. បង្ហាញពីរបៀបធ្វើមេរោគប៉ុមៗទៅកាន់ក្មេងៗទាំងអស់ 
 1. គូររូបភ្នែក និងច្រមុះឱ្យបានស្អាត បន្ទាប់មក បិទវានៅពីលើប៉ុមៗ 
 2. ចែងសម្ភារទាំងអស់ទៅក្មេង 
 3. ជួយក្មេងប្រសិនបើពួកគេត្រូវាការជំនួយគឺជាការស្រេច។