< ត្រឡប់ទៅធនធានទាំងអស់

ទម្លាប់អនាម័យល្អ និងមិនល្អ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ

វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន)

គោលបំណង  ៖

(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។

ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។

(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការ
ធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍ ៖  សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌) 

និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌),​ (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។

ការរៀបចំ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។

-ស្វែងរក ឬ បោះពុម្ភចេញរូបភាពទម្លាប់អនាម័យល្អ និងមិនល្អដោយខ្លួនឯងសម្រាប់បិទលើក្តាខៀន ឬ ជញ្ជាំង ថ្នាក់។ 

-បោះពុម្ភទឹកមុខសប្បាយរីករាយ  និងទឹកមុខសោកសៅសម្រាប់បិទនៅលើជញ្ជាំង ក្ដារខៀនជាដើម។

-បោះពុម្ភចេញរូបភាពទម្លាប់អនាម័យល្អ និងមិនល្អសម្រាប់កាត់ដាក់ក្នុងធុងក៏បាន។

-សរសេរជាអក្សរអំពីទម្លាប់អនាម័យល្អ និងមិនល្អ(សរសេរតាមចំនួនក្មេង ឬ អាចសរសេរដដែលក៏បានដែរ)ដាក់ក្នុងប្រអប់។

-នៅពេលក្មេងចាប់អាចឱ្យលោកគ្រូ អ្នកគ្រូអានស្ងាត់ៗឱ្យក្មេងស្តាប់ម្នាក់ម្តង ក៏បានដែរ។

-បង្កើតជាប្រអប់ ឬ ធុងសម្រាប់ក្មេងលូកដៃយកក្រដាសចេញ។

សេក្ដីណែនាំ៖ 

 1. ថ្ងៃនេះលោកគ្រូ អ្នកគ្រូនឹងអានសៀវភៅរឿង  “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។
 2. អ្នកគ្រូនឹងលេងល្បែងទម្លាប់អនាម័យល្អ និងមិនល្អជាមួយកូនៗទាំងអស់គ្នា។
 3. សរសេរពាក្យ “អនាម័យ” នៅលើក្ដារខៀន ។
 4. សួរក្មេង៖ តើកូនៗធ្លាប់លឺពាក្យ“អនាម័យ” ដែរឬទេ? បាទ/ចាស ធ្លាប់លឺ។
 5. ចូរកូនៗនិយាយពីទម្លាប់អនាម័យល្អឱ្យអ្នកគ្រូស្តាប់បន្តិចមើល? ចុះទម្លាប់ទម្លាប់អនាម័យមិនល្អវិញ? 

សរសេរចម្លើយដាក់លើក្តាខៀន។

 1. បង្ហាញទឹកមុខញញឹមដំណាងឱ្យទម្លាប់អនាម័យល្អ និងទឹកមុខសោកសៅដំណាងឱ្យទម្លាប់អនាម័យមិនល្អ។ 

បំរែបំរួល៖
របៀបលេងមាន ៥របៀបអាស្រ័យតាមការសម្រេចចិត្តរបស់លោកគ្រូ អ្នកគ្រូ។

 1. ឧទាហរណ៍៖ តើមិនដុសធ្មេងជាអនាម័យមិនល្អ ឬ អនាម័យល្អ? (ឱ្យក្មេងៗនៅអង្គុយកន្លែងធម្មតា)

សូមកូនៗទាំងអស់គ្នាលើកដៃ បើគិតថាមិនដុសធ្មេញជាអនាម័យមិនល្អ។

 1. សួរសំណួរអនាម័យល្អ និងមិនល្អជាមួយក្មេងៗម្នាក់ម្តងរួចឱ្យក្មេងធ្វើទឹកមុខតាមការគិតឃើញរបស់ក្មេង។
  បើកូនៗគិតថាមិនមានអនាម័យល្អ សូមកូនៗធ្វើទឹកមុខសោកសៅ។
  បើកូនៗគិតថាមានអនាម័យល្អ សូមកូនៗធ្វើទឹកមុខសប្បាយរីករាយ ។
 2. ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូអាចសួរម្នាក់ម្តងឱ្យកូនៗឆ្លើយក៏បាន(សំណួរអំពីរអនាម័យផ្សេងៗគ្នាតាមពេលវេលា)។
 3. លេងជាពីរក្រុមអនាម័យល្អ ម្ខាងទៀតអនាម័យមិនល្អ ឬ បិទទឹកមុខសប្បាយរីករាយ និងទឹកមុខសោកសៅបន្ទាប់
  មកឱ្យកូនៗឈរនៅមុខក្តារខៀនទាំងអស់គ្នា ហើយសួរម្នាក់ម្តងៗរួចឱក្មេងៗជ្រើសរើសទៅអង្គុយកៅអីដោយខ្លួនឯង។
  ឧទាហរណ៍៖ តើកូនៗមិនដុសធ្មេញជាអនាម័យល្អ ឬ មិនល្អ? តើកូនៗគួរទៅអង្គុយកៅអីខាងណា?ទឹកមុខសប្បាយ
  រីករាយ ឬក៏ទឹកមុខសោកសៅ។ ចាស/បាទ៖ កៅអីទឹកមុខសប្បាយរីករាយ ឬ ទឹកមុខសោកសៅ។
  (ប្រើសំណួរអំពីរអនាម័យផ្សេងៗគ្នាតាមពេលវេលា)
 4. បិទរូបទឹកមុខសប្បាយរីករាយណាងឱ្យអនាម័យល្អ រូបទឹកមុខសោកសៅតំណាងឱ្យអនាម័យមិនល្អលើក្តារខៀន។ ធ្វើបែបនេះមានពីរបៀប៖ 

១.របៀបទីមួយសរសេរសំណួរអំពីអនាម័យល្អ និងអនាម័យមិនល្អដាក់ក្នុងប្រអប់ឱ្យក្មេងៗលូកចាប់ម្នាក់ម្តង បន្ទាប់មក
អ្នកត្រូវអានឱ្យក្មេងៗស្តាប់ម្នាក់ម្តងដោយខ្សឹបៗ។ ឱ្យក្មេងៗគិត តើកូនៗគួរទៅឈរនៅពីមុខទឹកមុខសោកសៅ ឬទឹក
មុខសប្បាយរីករាយ? ក្រោយពីក្មេងឈរបានត្រឹមត្រូវហើយ ត្រូវឱ្យគាត់ពិពណ៌នាសារឡើងវិញ។
ឧទាហរណ៍៖ មិត្តដឹងទេមិនដុសធ្មេញគឺអនាម័យមិនល្អមានទឹកមុខសោកសៅ ។
២.របៀបទីពីរប្រើរូបភាពអនាម័យល្អ និងអនាម័យមិនល្អដាក់ក្នុងប្រអប់ឱ្យក្មេងៗលូកចាប់ម្នាក់ម្តង ។ រួចឱ្យក្មេងៗគិតដោយខ្លួនឯង តើគួរទៅឈរនៅពីមុខទឹកមុខសោកសៅ ឬ ទឹកមុខសប្បាយរីករាយ?

ឧទាហរណ៍ទម្លាប់អនាម័យល្អ និងមិនល្អ៖

ទម្លាប់អនាម័យល្អ ទម្លាប់អនាម័យមិនល្អ
លាងដៃរបស់អ្នកមុននឹងហូបចំណីមិនលាងដៃរបស់អ្នកមុននឹងហូបចំណី
លាងសម្អាត់ដៃរបស់ដោយប្រើសាប៊ូលាងសម្អាត់ដៃរបស់ដោយមិនប្រើសាប៊ូ
លាងដៃក្រោយចេញពីបន្ទប់ទឹកមិនលាងដៃក្រោយចេញពីបន្ទប់ទឹក
ញុាំទឹកស្អាតញុាំទឹកមិនស្អាត
ហូបផ្លែឈើដោយលាងសម្អាតមុនហូបផ្លែឈើដោយមិនបានលាងសម្អាត
ដុសធ្មេញរបស់អ្នកក្រោយហូបចំណីមិនដុសធ្មេញរបស់អ្នកក្រោយហូបចំណី
ងូតទឹកដុសសាប៊ូងូតទឹកមិនដុសសាប៊ូ
ចូលដេកងូតទឹកចូលដេកមិនងូតទឹក
ដាក់សម្រាមនៅក្នុងធុងសម្រាម ចោលសម្រាមនៅលើផ្លូវ 
សម្អាត និងរៀបចំបន្ទប់មិនសម្អាត និងមិនរៀបចំបន្ទប់
ខ្ទប់មាត់នៅពេលក្អក ឬ កណ្តាស់មិនខ្ទប់មាត់នៅពេលក្អក ឬ កណ្តាស់
សម្អាតច្រមុះពេលហៀរសំបោរមិនសម្អាតច្រមុះពេលហៀរសំបោរ