< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតើអ្នកណាខកខានតម្រង់ជួរ?


9-30 នាទី
១០​ នាក់ លើស
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
 • ចិត្តចលភាព ចិត្តចលភាព
 • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ល្បែងតើអ្នកណាខកខានតម្រង់ជួរ? 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច​ និងសាច់ដុំធំ)។
សិក្សាសង្គម
បំណិនទំនាក់ទំនង (បំណិនរស់នៅក្នុងសង្គម និងទំនាក់ទំនងវិជ្ជមានជាមួយមនុស្សជុំវិញ)។

គោលបំណង         
(ចិត្តចលភាព)
ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
អំណត់ ព្យាយាម ស្វាហាប់ រហ័សរហួន បម្រុងប្រយ័ត្ន និងសប្បាយរីករាយ។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម)
 ប្រាប់បានពីឈ្មោះមនុស្សជុំវិញ និងអាសយដ្ឋានរបស់ខ្លួនឱ្យជួយនៅពេលមានបញ្ហារាប់ឈ្មោះមនុស្សជុំវិញខ្លួនឱ្យជួយនៅពេលដែលខ្លួនមានបញ្ហា។
មានទម្លាប់ជួយការងារស្រាលៗទៅតាមកម្លាំង។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ គ្មាន

ការរៀបចំ រកកន្លែងងាយស្រួលតម្រង់ជួរ

សេក្ដីណែនាំ៖ 

 1. ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ​/អ្នកគ្រូនឹងលេងល្បែងតើនរណាខកខានតម្រង់ជួរ? 
 2. សួរក្មេងៗពីសំណួរមួយចំនួនដូចជា៖ 
 1. ប្រាប់ក្មេងៗថា ឥឡូវកូនៗចែកជាក្រុមមាន ១០នាក់ក្នុង ១ក្រុម ឬ ច្រើនជាងនេះក៏បានដែរតាមស្ថានភាព។
 1. កូនៗឈរជាជួរៗតាមក្រុម (ប្រសិនបើមាន ៤ក្រុម ត្រូវឈរ ៤ជួរ)។
 2. ហៅក្មេងៗក្រុមទី ១ឡើងទៅខាងមុខ និងឱ្យក្មេងៗក្រុមទី ១ណែនាំ ឬ ប្រាប់ឈ្មោះទៅកាន់ក្មេងទាំង៣ក្រុមទៀត។ 
 3. បន្ទាប់មកទៀត ប្រាប់ឱ្យក្មេងៗទាំង ៣ក្រុមដែលនៅកន្លែង យកដៃបិទភ្នែកឱ្យជិតទាំងអស់គ្នា។
 4. ប្រាប់ក្មេងៗក្រុមទី ១ឱ្យដើរជុំវិញកន្លែងហ្នឹង ហើយអ្នកត្រូវដកក្មេងណាម្នាក់ ឬ ២នាក់ក្នុងក្រុមទី ១ចេញ ឱ្យនៅកន្លែងណាដែលក្មេងៗផ្សេងទៀតមើលមិនឃើញ ឬ លាក់ក្មេងៗនោះ។ 
 5. បន្ទាប់មក ឱ្យក្រុមទី ១ចូលតាមជួរវិញ ហើយសួរក្មេងៗដែលនៅកន្លែងទាំង៣ក្រុមនោះបើកភ្នែក ហើយទាយ ថាតើក្រុមទី ១អ្នកណាដែលមិនបានចូលជួរវិញដែរ? បើមានតើជាអ្នកណាគេខ្លះ?
 6. នៅពេលដែលក្រុមនីមួយៗឆ្លើយ សូមកុំទាន់ប្រាប់ពួកគេថា ត្រូវ ឬ ខុស។
 7. បន្ទាប់មកបង្ហាញក្មេងដែលមិនបានចូលជួរនោះ។ ប្រាប់ក្មេងៗថា តោះកូនៗទះដៃទាំងអស់គ្នា។
 8. តើក្រុមណាដែលទាយត្រូវអ្នកដែលខកខានតម្រង់ជួរ គឺជាក្រុមដែលឈ្នះ។  
 9. បើផ្ដើមលេងល្បែងនឹងម្ដងទៀតដោយឱ្យក្រុមទី ២ឡើងទៅខាងមុខម្ដង។ ដោយធ្វើតាមដូចគ្នានឹងទី ១ដែរ។ 
 10. ធ្វើបែបហ្នឹងរហូតដល់អស់ក្រុមទាំង ៤គឺជាការស្រេច។ 

ការប្រែប្រួល៖ 

ប្រសិនវាពិបាកខ្លាំងពេកសម្រាប់ក្មេងតូចៗ អាយុ៣ឆ្នាំនោះ អាចបែងចែកលេងទាំងអស់គ្នាក៏បានដែរ តែត្រូវ
ហៅឡើងលេងម្ដង៧នាក់ តែលេងតែម្ដងទេ ព្រោះពេលវេលាខ្លី។ និងមួយទៀត សម្រាប់ក្មេងៗ ៥ឆ្នាំគ្រូអាច
ដកក្មេង២ ទៅ ៣នាក់ក៏បានដែរ។