< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផ្គុំមុខដែលដូចគ្នា


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងផ្គុំមុខដែលដូចគ្នា

សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ៖ 
គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។

បុរេគណិត៖ បរិមាណនិងចំនួន៖ ការគិតនិងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ៖ 
គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួននៃរូបភាពនិងលេខដែលត្រូវផ្គុំនិងផ្គូរផ្គង។ 

រយៈពេល៖ ៣០ នាទី 

ឧបករណ៍៖ សន្លឹកកិច្ចការដែលមានមុខ (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) កាវស្អិត កន្ត្រៃ ក្រដាសរាម ដីខ្មៅពណ៌និងដីខ្មៅ 

កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ 

ការរៀបចំរៀបចំសម្ភារដែលត្រូវលេងក្នុងល្បែងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមានភាពងាយស្រួល។ 

 សេក្ដីណែនាំ៖ 

 1. ប្រាប់កុមារថាថ្ងៃនេះពួកយើងនឹងលេងល្បែងមួយដែលមានឈ្មោះថា ល្បែងផ្គុំមុខដែលដូចគ្នា 
 2. ចែកក្រដាសដែលមានមុខនោះឱ្យទៅកុមារម្នាក់១សន្លឹក (សន្លឹកដែលបានកាត់ជាពីររួច) 
 3. ក្នុងរូបភាពមួយកុមារពីរនាក់ដែលទទួលបានកាត់នោះ 
 4. ឱ្យពួកគេស្វែងរកគ្នា គឺស្វែងរកកាត់ដែលមានរូបមុខមួយកំណាត់ ឬមួយចំហៀងទៀត ដើម្បីផ្គុំគ្នាឱ្យក្លាយជាមុខតែមួយ បញ្ញាក់៖ ឱ្យត្រូវគ្នា បានត្រឹមត្រូវ…។ 
 5. ពួកគេអាចរត់រកគ្នា និងសួរគ្នាបានថាបានរូបអ្វី អាចយកទៅផ្ទឹមគ្នាសាកមើលបានដែរ។ 
 6. នៅពេលដែលកុមារអាចស្វែងរករូបភាពដែលដូចគ្នា អាចផ្គុំជាមួយគ្នាបានហើយនោះ ត្រូវកាន់ដៃគ្នា និងឈរនៅមួយកន្លែងផ្សេងទៀត កុំឱ្យច្រឡំជាមួយកុមារដែលកំពុងតែស្វែងរកផ្សេងទៀត។ 
 7. នៅពេលដែលកុមារទាំងអស់បានរកគូឃើញហើយនោះ អ្នកត្រូវធ្វើការពិនិត្យថាត្រឹមត្រូវដែរឬទេ? 
 8. ប្រសិនជាត្រូវហើយ សូមឱ្យមិត្តទាំងអស់របស់ពួកគេ ទះដៃអបអរសាទរផង។ ផ្ទុយទៅវិញក្មេងណាដែលមិនត្រូវ ក៏មិនជាអ្វីដែល ត្រូវលើកទឹកចិត្តពួកគាត់ ឱ្យព្យាយាមម្ដងទៀតបាន។ 
 9. ល្បែងនេះគ្រាន់តែលេងបែបហ្នឹងជាការស្រេចតែម្ដង។ 
 10. ពួគគេអាចសហការគ្នាបានល្អតាមរយៈការលេងល្បែងសកម្មភាពមួយនេះ។