< ត្រឡប់ទៅធនធានទាំងអស់

ល្បែងក្រុមពណ៌


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងក្រុមពណ៌

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ ក្រដាសពណ៌ ៧ពណ៌មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយនិងពណ៌ខៀវ
ស្វាយកាត់វាជារាងការ៉េ បន្ទាប់មកអ៊ុតវាឱ្យមានភាពរឹងមាំ មួយដុំមាន៧ពណ៌ ។

ការរៀបចំ ចែកកាតទៅឱ្យក្មេងៗតាមក្រុមម្នាក់ ១សន្លឹកតាមពណ៌នីមួយៗ។

កាតក្រហមអាចមាន ៣ទៅ ៥កាតអាស្រ័យចំនួនក្មេង។
ពេលខ្លះកាតមួយដុំមាន ៣ ទៅ៥ ពណ៌ក៏បានដែរ។

សេចក្ដីណែនាំ៖ 

  1. រៀបចំតុ ឬកៅអីដាក់នៅចំកណ្តាលឱ្យក្មេងៗទាំងអស់គ្នាឈរជារង្វង់ជុំវិញកៅអី ឬ តុនោះ។
  2. អ្នកគ្រូបង្ហាញក្មេងៗពីកាតពណ៌ទាំង៧ ពណ៌មានពណ៌ក្រហម ខៀវ លឿង បៃតង ទឹកក្រូច ស្វាយ និងពណ៌ខៀវស្វាយ និងឱ្យក្មេងៗថាតាម។ 
  3. ចែកកាតទាំងប្រាំពីរនោះទៅក្មេងៗម្នាក់ ១សន្លឹកតាមពណ៌នីមួយៗ ។
  4. ឱ្យក្មេងៗដើរជុំវិញកៅអីដោយមិនឳ្យបង្ហាញកាតដែលខ្លួនឯងកំពុងកាន់ឱ្យអ្នកផ្សេងៗឃើញឡើយ។
  5. បន្ទាប់ពីដើរមួយសន្ទុះសូមប្រាប់ឱ្យក្មេងៗឈប់ ហើយឱ្យពួកគេស្វែងរកកាតដែលមានពណ៌ដូចគ្នា ប្រសិនបើរកឃើញហើយ ត្រូវកាន់ដៃ ឬ ឈរជាក្រុមតាមពណ៌នីមួយៗ។
    ឧទាហរណ៍៖ ក្មេងមានកាតក្រហម ស្វែងរកក្មេងមានកាតក្រហមម្នាក់ទៀត។
    អាចមួយពណ៌មាន ៣ ទៅ ៥កាតអាស្រ័យចំនួនក្មេង។
  6. ក្រោយពេលរកឃើញតាមក្រុមមានកាតដូចៗគ្នាតាមពណ៌នីមួយៗហើយ ត្រូវលើកកាតហើយនិយាយ
  7. អ្នកអាចចាក់បទភ្លេងនៅពេលពួកគេកំពុងដើរ ហើយឱ្យក្មេងៗឈប់ដើរនៅពេលតន្ត្រីឈប់ក៏បាន។

ការប្រែប្រួល៖ 

អ្នកអាចលេងហ្គេមនេះជាមួយនឹងប្រធានបទផ្សេងៗទៀតបាន។ ធ្វើជាកាតដែលនិយាយពីប្រធានបទផ្សេងៗ ដូចជា៖ បន្លែ ផ្លែឈើ សត្វ… ល។