< ត្រឡប់ទៅធនធានទាំងអស់
ល្បែងដណ្ដើមពណ៌
សកម្មភាព៖ ល្បែងដណ្ដើមពណ៌
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ អ៊ុតក្រដាសពណ៌ (កាត១, កាត២, កាត៣) និងកាត់វាជា ៨ចំណែកដើម្បីធ្វើជាកាត។ មានពណ៌ ក្រហម ស លឿង
ស្វាយ ខៀវ បៃតង ខ្មៅ។
ការរៀបចំ ៖ គម្របដបត្រូវមានគ្រប់គ្រាន់ និង ក្រដាសពណ៌សម្រាប់ក្មេងៗ ។
សេដក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងដណ្ដើមពណ៌ជាមួយកូនៗទាំងអស់គ្នា។
- ចែកកាតពណ៌ឱ្យទៅក្មេងៗម្នាក់ ១សន្លឹក។
- កូនៗត្រូវឈរនៅចំកន្លែងកៅអីរបស់ខ្លួន និងដើរនៅមួយកន្លែង ឬទៅមុខជុំវិញក៏បាន។
- អ្នកគ្រូនិយាយពណ៌មួយ និងបន្តស្រែកពណ៌ហ្នឹង២ដងទៀត (ឧទាហរណ៍. “ពណ៌ក្រហម ៗ ៗ”
- ក្មេងៗដែលមានពណ៌ក្រៅពីពណ៌ក្រហមត្រូវអង្គុយចុះទាំងអស់ ហើយក្មេងៗដែលមានពណ៌ក្រហមនោះ នៅឈរដូចដើម មិនឱ្យអង្គុយទេ
- ក្មេងដែលឈរ ឬ ក្មេងដែលមានពណ៌ក្រហម ត្រូវលើកបង្ហាញកាតពណ៌ក្រហមរបស់ខ្លួនឡើង ដើម្បីឱ្យគ្រូបានពិនិត្យ។
- ក្មេងៗណាដែលអង្គុយទាំងដែលខ្លួនមានកាតពណ៌ដូចដែលអ្នកស្រែក បានស្រែកនោះ ឬ ក្មេងណាដែលឈរទាំងដែលខ្លួនមិនមានការពណ៌ដែលបានស្រែកនោះ ពួកគេនឹង
- ត្រូវចាញ់ និងត្រូវឈរនៅកន្លែងខាងមុខ។
- ប្រសិនបើអ្នកស្រែកពាក្យថា «ឥន្ទធនូ» ក្មេងៗទាំងអស់ត្រូវអង្គុយចុះ។
- ក្មេងៗចុងក្រោយដែលនៅសេសសល់អាចក្លាយជាមនុស្សម្នាក់ ដើម្បីហៅពណ៌វិញម្ដង។
ការប្រែប្រួល៖
- ហៅ ២ពណ៌ក្នុងពេលតែមួយក៏បានដែរ ឧទាហរណ៍. ពណ៌ទឹកក្រូច និងពណ៌ក្រហម។ ក្មេងៗដែលគ្មានពណ៌
ទាំង ២ពណ៌នោះត្រូវអង្គុយចុះ និងក្មេងដែលមានពណ៌ត្រូវនៅឈរដដែល - ក្រៅពីហៅពណ៌អ្នកអាចហៅឈ្មោះសត្វ ឧបករណ៍តន្ត្រី ផ្លែឈើ បន្លែ និងប្រធានបទផ្សេងទៀតដែល
ក្មេងៗបានរៀនរួច។ - ល្បែងនេះអាចលេងបានផ្ទុយពីហ្នឹងក៏បានដែរ មានន័យថា ពេលហៅពណ៌ ឱ្យក្មេងណាដែលមានពណ៌ដូចបានហៅ អង្គុយចុះក៏បានដែរ និងក្មេងណាដែលគ្មានពណ៌ដែលហៅត្រូវនៅឈរដដែលក៏បានដែរ។