< ត្រឡប់ទៅធនធានទាំងអស់

ល្បែងលេងឧបករណ៍តន្រ្តី

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

20-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
musical instruments
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងលេងឧបករណ៍តន្រ្តី (ល្បែងលេងឧបករណ៍តន្រ្តីនេះត្រូវបានយកឧបករណ៍តន្រ្តីពី “ល្បែងបង្កើតឧបករណ៍តន្រ្តី” មកឱ្យក្មេងៗប្រគុំលេង)

សិក្សាសង្គម
ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត) (បទពិសោធផ្នែកតន្រ្តី)
ភាសាខ្មែរ
ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ)

គោលបំណង ៖
(សិក្សាសង្គម)
ប្រាប់ពីចំណងជើងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។
ប្រាប់ពីរបៀបទះដៃបន្ទរ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
(ភាសាខ្មែរ) ប្រាប់បានពីពាក្យ ឬឃ្លាដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។
កម្រិតសិក្សា
៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ប្រមូលឧបករណ៍តន្ត្រីដែលក្មេងបានធ្វើវា និងដាក់វានៅលើតុរបស់ក្មេងៗ 

ការរៀបចំ ៖ 

សេក្ដីណែនាំ៖

  1. សួរក្មេងៗថា៖ តើដូរ្យតន្រ្តីគឺជាអ្វី? 
  2. សរសេរវានៅលើក្ដារខៀន «ដូរ្យតន្រ្តី»ហើយឱ្យក្មេងៗថាតាមពាក្យ«ដូរ្យតន្រ្តី»  ។
  3. ពិភាក្សាពីការងារជាអ្នកលេងដូរ្យតន្ត្រី៖តើកូនៗធ្លាប់បានលឺការប្រគំុតន្រ្តីនៅកន្លែងណាខ្លះ? 
  4. ប្រាប់ក្មេងៗថា៖ កូនៗនឹងរៀនធ្វើជា «អ្នកលេងដូរ្យតន្រ្តីតន្រ្តី»  នៅក្នុងមេរៀននេះ។ 
  5. កូនៗត្រូវលេងឧបករណ៍តន្រ្តីដែលកូនធ្លាប់បានធ្វើពីមុនមក (ដើម្បីឱ្យក្មេងៗដទៃទៀតបានលឺ)។
  6. ប្រាប់ក្មេងៗថា៖កូនៗត្រូវប្រើឧបករណ៍តន្ត្ត្រីនេះបង្កើតជា  ៉ចង្វាក់ភ្លេង ៉តាមបទចម្រៀង។
  7. ត្រូវមានបទចម្រៀង ២ ៣ បទសម្រាប់ក្មេងៗជ្រើស ៖ តើបទមួយណាដែលកូនៗចួលចិត្ត?
  8. សរសេរពាក្យ  ៉ចង្វាក់ភ្លេង ៉នៅលើក្ដារខៀន។

សួរក្មេងៗថា៖តើកូនៗយល់អត្ថន័យរបស់ពាក្យ  ៉ចង្វាក់ភ្លេង ៉ ដែរឬទេ? 

  1. បង្ហាញក្មេងៗពីការទះដៃធ្វើជា ៉ចង្វាក់ភ្លេង ៉តាមបទចម្រៀងទាំងអស់គ្នាជាមួយអ្នកគ្រូ។
  2.  បន្ទាប់មកឱ្យក្មេងៗជ្រើសយកឧបករណ៍តន្រ្តីលេងជា  ៉ចង្វាក់ភ្លេង ៉តាមបទចម្រៀង ចំណែកឯអ្នកគ្រូ
    ទះដៃ។ 
  3. បន្ទាប់ពីលេងរួចត្រូវឱ្យកូនៗត្រូវតែទុកដាក់ឧបករណ៍តន្រ្តី នៅកន្លែងដើមវិញ ដើម្បីកុំឱ្យបាក់បែក។