ធនធានទាំងអស់

ល្បែងលេងឧបករណ៍តន្រ្តី

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងលេងឧបករណ៍តន្រ្តី (ល្បែងលេងឧបករណ៍តន្រ្តីនេះត្រូវបានយកឧបករណ៍តន្រ្តីពី “ល្បែងបង្កើតឧបករណ៍តន្រ្តី” មកឱ្យក្មេងៗប្រគុំលេង) សិក្សាសង្គម ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត) (បទពិសោធផ្នែកតន្រ្តី)ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីចំណងជើងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ ប្រាប់ពីរបៀបទះដៃបន្ទរ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។(ភាសាខ្មែរ) ប្រាប់បានពីពាក្យ ឬឃ្លាដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលឧបករណ៍តន្ត្រីដែលក្មេងបានធ្វើវា និងដាក់វានៅលើតុរបស់ក្មេងៗ  ការរៀបចំ ៖  ជ្រើសរើសបទចម្រៀងដែលអ្នកត្រូវការប្រើនៅក្នុងការលេងល្បែងមួយនេះ  រៀនពាក្យ៖ ពីឈ្មោះឧបករណ៍តន្ត្រី មួយចំនួន ។ សេក្ដីណែនាំ៖ សួរក្មេងៗថា៖ តើដូរ្យតន្រ្តីគឺជាអ្វី?  សរសេរវានៅលើក្ដារខៀន «ដូរ្យតន្រ្តី»ហើយឱ្យក្មេងៗថាតាមពាក្យ«ដូរ្យតន្រ្តី»  ។ ពិភាក្សាពីការងារជាអ្នកលេងដូរ្យតន្ត្រី៖តើកូនៗធ្លាប់បានលឺការប្រគំុតន្រ្តីនៅកន្លែងណាខ្លះ?  ប្រាប់ក្មេងៗថា៖ កូនៗនឹងរៀនធ្វើជា «អ្នកលេងដូរ្យតន្រ្តីតន្រ្តី»  នៅក្នុងមេរៀននេះ។  កូនៗត្រូវលេងឧបករណ៍តន្រ្តីដែលកូនធ្លាប់បានធ្វើពីមុនមក (ដើម្បីឱ្យក្មេងៗដទៃទៀតបានលឺ)។ ប្រាប់ក្មេងៗថា៖កូនៗត្រូវប្រើឧបករណ៍តន្ត្ត្រីនេះបង្កើតជា  ៉ចង្វាក់ភ្លេង ៉តាមបទចម្រៀង។ […]