ធនធានទាំងអស់

គូសភ្ជាប់ឧបករណ៍ភ្លេងទៅនឹងសម្ភារភ្លេង

គូសភ្ជាប់ឧបករណ៍ភ្លេង

ឧបករណ៍ភ្លេង

ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ_C_B

សកម្មភាព ៖  ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការចងចាំឧបករណ៍តន្រ្តី ជាមួយកូនៗទាំងអស់គ្នា តើកូនៗស្គាល់ឈ្មោះឧបករណ៍ភ្លេងខ្មែរដែរឬទេ?តើមានអ្វីខ្លះ?មាន ស្គរ ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច ស្រឡៃ….។ អ្នកគ្រូបង្ហាញកាតហើយប្រាប់ក្មេងៗថា ឧបករណ៍ភ្លេងខ្មែរទាំងនេះមានជាប្រភេទដេញ […]

ល្បែងលេងឧបករណ៍តន្រ្តី

ប្រភេទសកម្មភាព
ប្រធានបទតាមខែ

សកម្មភាព ៖ ល្បែងលេងឧបករណ៍តន្រ្តី (ល្បែងលេងឧបករណ៍តន្រ្តីនេះត្រូវបានយកឧបករណ៍តន្រ្តីពី “ល្បែងបង្កើតឧបករណ៍តន្រ្តី” មកឱ្យក្មេងៗប្រគុំលេង) សិក្សាសង្គម ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត) (បទពិសោធផ្នែកតន្រ្តី)ភាសាខ្មែរ ការប្រើពាក្យតាមវេយ្យាករណ៍ (ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីចំណងជើងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។ ប្រាប់ពីរបៀបទះដៃបន្ទរ ឬ គោះសម្ភារនានាតាមចង្វាក់ភ្លេង។(ភាសាខ្មែរ) ប្រាប់បានពីពាក្យ ឬឃ្លាដែលទាក់ទងនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលឧបករណ៍តន្ត្រីដែលក្មេងបានធ្វើវា និងដាក់វានៅលើតុរបស់ក្មេងៗ  ការរៀបចំ ៖  ជ្រើសរើសបទចម្រៀងដែលអ្នកត្រូវការប្រើនៅក្នុងការលេងល្បែងមួយនេះ  រៀនពាក្យ៖ ពីឈ្មោះឧបករណ៍តន្ត្រី មួយចំនួន ។ សេក្ដីណែនាំ៖ សួរក្មេងៗថា៖ តើដូរ្យតន្រ្តីគឺជាអ្វី?  សរសេរវានៅលើក្ដារខៀន «ដូរ្យតន្រ្តី»ហើយឱ្យក្មេងៗថាតាមពាក្យ«ដូរ្យតន្រ្តី»  ។ ពិភាក្សាពីការងារជាអ្នកលេងដូរ្យតន្ត្រី៖តើកូនៗធ្លាប់បានលឺការប្រគំុតន្រ្តីនៅកន្លែងណាខ្លះ?  ប្រាប់ក្មេងៗថា៖ កូនៗនឹងរៀនធ្វើជា «អ្នកលេងដូរ្យតន្រ្តីតន្រ្តី»  នៅក្នុងមេរៀននេះ។  កូនៗត្រូវលេងឧបករណ៍តន្រ្តីដែលកូនធ្លាប់បានធ្វើពីមុនមក (ដើម្បីឱ្យក្មេងៗដទៃទៀតបានលឺ)។ ប្រាប់ក្មេងៗថា៖កូនៗត្រូវប្រើឧបករណ៍តន្ត្ត្រីនេះបង្កើតជា  ៉ចង្វាក់ភ្លេង ៉តាមបទចម្រៀង។ […]

ល្បែងបង្កើតឧបករណ៍តន្រ្តី

សកម្មភាព ៖ ល្បែង​បង្កើតឧបករណ៍តន្រ្តី  (ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។ គោលបំណង ៖      (សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖  អ្នកត្រូវមានមួយឈុតដែលបានធ្វើរួចរាល់ សម្រាប់បង្ហាញក្មេងៗ។ ដាក់សម្ភារសម្រាប់ធ្វើឧបករណ៍តន្រ្តីមួយមុខមួយ នៅកន្លែងដែលផ្សេងៗពីគ្នានៅក្នុងថ្នាក់។ សេក្ដីណែនាំ៖ ប្រាប់ក្មេងៗថា៖ ថ្ងៃនេះកូនៗនឹងធ្វើឧបករណ៍ជាមួយអ្នកគ្រូទាំងអស់គ្នា។  បង្ហាញឧបករណ៍តន្រ្តីទាំង ៦មុខដែលធ្វើរួចឱ្យក្មេងៗមើល។ សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖ ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ2. ប្រើខ្សែ […]