
ធនធានទាំងអស់


កាតកាលបរិច្ឆេទ

របៀបធ្វើកាតពណ៌

កាតជ្រុងទាំង៥

ល្បែងតំណភ្ជាប់_C_B
ល្បែងតំណភ្ជាប់ កម្មវិធីសិក្សា៖ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បុរេគណិត ៖ ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ មានសន្លឹកល្បែងតំណភ្ជាប់ពណ៌សសម្រាប់ផាត់ពណ៌តាមតម្រូវការ ពណ៌លឿង និងពណ៌ខៀវសម្រាប់ធ្វើជាគ្រាប់តម្រៀបលើក្តារល្បែង សន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4។គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ សេក្ដីណែនាំ ៖ ១. បែងចែកក្មេងៗជាក្រុមក្នុងមួយក្រុមមានសមាជិកចាប់ពី ពីរនាក់ឡើងទៅ។ ២. សួរទៅក្មេងៗថា៖ តើកូនៗស្គាល់ទេដូចម្តេចដែលហៅថាតំណភ្ជាប់? គឺតំណភ្ជាប់គ្នាពីចំណុចមួយទៅចំណុចមួយទៀតបន្តគ្នា។ តំណភ្ជាប់មាន តំណខ្សែគូសភ្ជាប់ពីចំណុចមួយទៅចំណុចមួយទៀត។ ៣. ចែកសន្លឹកក្តារល្បែងតំណភ្ជាប់បន្ទះA4មួយក្រុមមួយសន្លឹក កាតសម្រាប់សម្គាល់សមាជិកក្រុមមួយពណ៌ម្នាក់។(ម្នាក់កាតពណ៌លឿង ម្នាក់ទៀតកាតពណ៌ខៀវ អ្នកអាចផាត់ពណ៌តាមចំណង់ចំណូលចិត្តក៏បាន) ៤. ក្មេងៗត្រូវប៉ាវដើម្បីរកអ្នកឈ្នះដាក់គ្រាប់ពណ៌មុនគេ។ ៥. ប្រសិនក្មេងណាម្នាក់ដាក់កាតពណ៌ដែលខ្លួនមានបន្តជាតំណភ្ជាប់គ្នាបានគ្រប់ ៤គ្រាប់នឹងឈ្នះ ទោះបីជាជួរខ្វែង […]

ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ_C_B
សកម្មភាព ៖ ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ សិក្សាសង្គមការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។ សេក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការចងចាំឧបករណ៍តន្រ្តី ជាមួយកូនៗទាំងអស់គ្នា តើកូនៗស្គាល់ឈ្មោះឧបករណ៍ភ្លេងខ្មែរដែរឬទេ?តើមានអ្វីខ្លះ?មាន ស្គរ ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច ស្រឡៃ….។ អ្នកគ្រូបង្ហាញកាតហើយប្រាប់ក្មេងៗថា ឧបករណ៍ភ្លេងខ្មែរទាំងនេះមានជាប្រភេទដេញ […]

កាត ព្យញ្ជនៈ ៣៣តួ_B


