ធនធានទាំងអស់

ស្វែងរក៧ចំណុចខុសគ្នា​ (ការគូររូប)_ចម្លើយ

ស្វែងរក៣ចំណុចខុសគ្នា​ (លំហ)_ចម្លើយ

ស្វែងរក៥ចំណុចខុសគ្នា​ (ការគូររូប)_ចម្លើយ

ផាត់ពណ៌ក្មេងដែលជិះរទេះ

ល្បែងស្គាល់របៀបស្ទាបលេខ

ល្បែងបីងហ្គូរកាយវិការ

ល្បែង បីងហ្គូកាយវិការ ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូជាកាតធំតាមចំនួនសិស្ស និងអ៊ុតវាឱ្យបានស្អាត ប្រអប់ កាតរូបភាពតូចៗទាំងអស់សម្រាប់ចាប់មួយៗ និងសម្ភារសម្រាប់សម្គាល់ដែលអាចមានដូចជា ដំឈើ គម្របដប ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ពិភាក្សាជាមួយក្មេងៗពីអ្វីដែលពួកគេគិត និងឱ្យក្មេងៗធ្វើការសម្ដែងធ្វើជាស្ដាប់មិនលឺទាំងអស់គ្នា​។  ល្បែងនចេះអាចទាំងអស់គ្នាតែម្ដង ព្រោះវាមានភាពងាយស្រួលជាងលេងជាក្រុម ។ ចែកក្រដាសបីងហ្គូធំ និងសម្ភារសម្រាប់សម្គាល់ទៅក្មេងៗឱ្យបានគ្រប់គ្រាន់ បញ្ជាក់៖ រូបភាពក្នុងក្រដាសបីងហ្គូ និងកាតតូចនោះជារូបអ្វីក៏បានដែរដូចជា៖ រូបសត្វ […]

ល្បែងវិញ្ញាណពិសេស

ល្បែង វិញ្ញាណពិសេស  វិទ្យសាស្រ្ត (ការរស់នៅប្រចាំថ្ងៃ) ៖ លក្ខណៈរូបធាតុ​ ៖ អំពីរាងកាយផ្ទាល់ខ្លួន   គោលបំណង ៖វិទ្យសាស្រ្ត ៖ញែកបានពីភាពខុសគ្នារវាងវត្ថុធាតុដើមនៃសម្ភារដោយប្រើបញ្ញាតិ្ត៖ រឹង ទន់ គ្រើម រលោង សើមស្ងួត និងត្រជាក់ និងក្ដៅជាដើម…។ ​​ ៖បង្ហាញពីមុខងាររបស់រាងកាយមនុស្សដូចជាភ្នែកសម្រាប់មើល​ ត្រចៀកសម្រាប់ស្តាប់ មាត់សម្រាប់និយាយនិងញុាំបាយ ច្រមុះសម្រាប់ហិតក្លិន ដៃសម្រាប់ធ្វើការងាជើងសម្រាប់ដើរ និងមុខងារផ្នែកផ្សេងទៀត។ កម្រិត ៖ ទាប មធ្យម និងខ្ពស់  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការមាន២ប្រភេទ។ ប្រភេទទី១សន្លឹកកិច្ចការមួយមានបាតដៃ៦ ដែលអាចបោះពុម្ភបានជាទំហំ A3 ឬA4 ក៏បាន និងប្រភេទទី២ សន្លឹកកិច្ចការមួយមានបាតដៃតែមួយដែលមានម្រាមដៃធំជាទំហំ A4។  ៖ សម្ភារមាន កាវស្អិត ស្កុត  វត្ថុដែលមានសភាពគ្រើម រលោង រឹង ទន់ អង្កាញ់  សម្ភារទាំងនេះគឺល្មមសម្រាប់ប្រើជាមួយសន្លឹកកិច្ចការ។ កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់   ការរៀបចំ ៖ […]

ល្បែងបីងហ្គូសំឡេង

ល្បែង បីងហ្គូសំឡេង ភាសាខ្មែរ  (ការប្រើពាក្យសម្ដីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង)៖ និមិត្តសញ្ញាតំណាងឱ្យមនុស្ស សត្វ ឬវត្ថុនានា      (ការស្គាល់តួអក្សរ)៖ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង  គោលបំណង ៖ ភាសាខ្មែរ ៖ ប្រាប់ពីឈ្មោះសត្វ មនុស្ស វត្ថុឱ្យបានចំនួន ៤ តាមរយៈការធ្វើកាយវិការ ចលនាត្រាប់តាមនិមិត្តសញ្ញា។ សម្ដែងនូវអារម្មណ៍សប្បាយរីករាយក្នុងការបង្ហាញ និងប្រាប់ឈ្មោះមនសុ្ស សត្វ វត្ថុដែលបានឃើញ។ ៖ ស្តាប់ និងបែងចែកសូរសំឡេងទូទៅ៖សំឡេងសត្វសំឡេងមនុស្ស និងដឹងពីប្រភពសំឡេង…  រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ បោះពុម្ភក្រដាសបីងហ្គូ និងអ៊ុតវាឱ្យបានស្អាត ប្រអប់ សម្លេងដែលទាក់ទងនឹងរូបភាពទាំងអស់។  កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់  ការរៀបចំ ៖ ត្រៀមជាមួយនឹង ក្រដាសបីងហ្គូ សម្លេងតាមរូបភាបនៅក្នុងការបីងហ្គូរនោះ និងសម្ភារសម្រាប់រាប់ឬសម្គាល់ឱ្យបានគ្រប់គ្រាន់  សេក្ដីណែនាំ៖  ពិភាក្សាជាមួយក្មេងៗពីអ្វីដែលពួកគេគិត និងឱ្យក្មេងៗធ្វើការសម្ដែងធ្វើជាមផលមិនឃើញទាំងអស់គ្នា​។  ល្បែងនចេះអាចទាំងអស់គ្នាតែម្ដង ព្រោះវាមានភាពងាយស្រួលជាងលេងជាក្រុម ។ ចែកក្រដាសបីងហ្គូធំ និងសម្ភារសម្រាប់សម្គាល់ទៅក្មេងៗឱ្យបានគ្រប់គ្រាន់ បញ្ជាក់៖ រូបភាពក្នុងក្រដាសបីងហ្គូ និងកាតតូចនោះជារូបអ្វីក៏បានដែរដូចជា៖ រូបសត្វ រូបសម្ភារតន្រ្តី រូបសម្ភារប្រើប្រាស់ប្រចាំថ្ងៃ […]

ល្បែងប្រកួតសាងសង់ជាមួយគម្របដប

ល្បែង ប្រកួតសាងសង់ជាមួយគម្របដប សិក្សាសង្គម (គំនូរ និងសកម្មភាពកសាង)៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបងបង្កើតរូបភាព ភាសាខ្មែរ (ការស្ដាប់)៖ ស្ដាប់គេនិយាយ និងមានសមត្ថភាពស្ដាប់ដោយធ្វើតាមការណែនាំងាយៗ។ គោលបំណង សិក្សាសង្គម ៖ រហ័សរហួនឈ្លាសវៃ និងបុិនប្រសប់ក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ឱ្យមានសោភ័ណ។  ភាសាខ្មែរ ៖ ប្រាប់បានពីសូរសម្លេងផ្សេងៗនៅក្ន្នុងបរិស្ថាន។ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គម្របដបមួយចំនួន កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមគម្របដប២ឈុតសម្រាប់ក្រុមនីមួយៗ ដែលមួយឈុតមាន ១៥  ឬ ២០ គម្របដប  សេក្ដីណែនាំ៖  និយាយទាក់ទងទៅនឹងជនពិការភ្នែក។ ពិភាក្សាគ្នាពីការធ្វើអ្វីមួយដោយមើលមិនឃើញ។  បង្ហាញក៏ដូចជាពន្យល់ក្មេងថា ថ្ងៃនេះពួកគេទាំងអស់នឹងត្រូវធ្វើការជាគូរៗពីរនាក់ ដោយធ្វើជាពិការភ្នែក និងប្រាប់ដៃគូរឱ្យធ្វើអ្វីមួយដោយគ្រាន់តែនិយាយប្រាប់តាមសម្លេង។ បែងចែកក្មេងៗទៅជាគូរៗឱ្យហើយ ដើម្បីមានការងាយស្រួលក្នុងការលេងល្បែងនេះ។  ពន្យល់ក្មេងៗពីល្បែងសកម្មភាពនេះឱ្យបានច្បាស់។ ចែកក្មេងៗជាក្រុមនីមួយៗ (១ក្រុមមានពីរនាក់) ។ ក្មេងទី១ អង្គុយចុះដែលមានគម្របដបមួយឈុតនៅចំពីមុខ ។ ក្មេងទី២ អង្គុយចុះដូចគ្នា តែត្រូវបែរខ្នងដាក់គ្នា […]

ល្បែងសៃម៉ុននិយាយ (ល្បែងតាថា)

ល្បែងសៃម៉ុននិយាយ ចិត្តចលភាព (បំនិនចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលរវាងចលនាសាច់ដុំតូច និងចលនាធំ។ ភាសាខ្មែរ៖ (ការប្រើពាក្យតាមវេយ្យាករណ៍)៖ ការយល់ពីវេក្យស័ព្ទឃ្លា និងល្បះ។ គោលបំណង ៖ ចិត្តចលភាព ៖ ប្រាប់ពីរបៀបដើរ រត់ លូន វារ លោត បោះចុះឡើងតាមគោលដៅ។  ភាសាខ្មែរ ៖ ប្រាប់បានពីរ ឬឃ្លា ដែលទាក់ទងទៅនឹងសម្ការប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពចាំបាច់មួយចំនួន។   រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ គ្មាន កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់  ការរៀបចំ ៖ ត្រៀមពាក្យដែលត្រូវប្រើប្រាស់ក្នុងការលេងល្បែងនេះ  សេក្ដីណែនាំ៖ (ល្បែងនេះលេងក្រោយពីក្មេងៗស្តាប់រឿងនិទានរួច «យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា»ក៏បាន។) និយាយទាក់ទងទៅនឹងជនពិការត្រចៀក ហើយប្រាប់ក្មេងៗពីការប្រើបបូរមាត់ក្នុងការនិយាយ។  ត្រូវច្បាស់ថាក្មេងៗទាំងអស់គ្នាបានមើលមាត់របស់អ្នកឃើញច្បាស់ដែរ។  ប្រាប់ក្មេងឱ្យមើលទៅកាន់មាត់ និងកាយវិការមាត់របស់អ្នកហើយនិយាយយឺតៗថា «សៃម៉ុននិយាយ»មិនចាំបាច់បន្លឺសម្លេងនោះទេ។  និយាយពាក្យដដែលឱ្យបានច្រើនដងដើម្បីឱ្យអ្នកផ្សេងឆាប់យល់ថាគាត់និយាយអំពីអ្វី  និយាយពីពាក្យបញ្ជាមួយចំនួនដូចជាសូម អង្គុយចុះ ក្រោកឈរ ទះដៃ លោត […]