< ត្រឡប់ទៅធនធានទាំងអស់

បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា


1-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
មិនត្រូវការសម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម

បទចម្រៀង យើងអាច គ្រាន់តែតាមវិធីផ្សេងគ្នា / We Can Just Differently Song

១. ខ្ញុំពិការភ្នែក តែខ្ញុំអាចអានបាន
    សៀវភៅអក្សរស្ទាប ជាអ្វីដែលខ្ញុំត្រូវការ
    ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា
    ម្រាមដៃរបស់ខ្ញុំ អានសៀវភៅឱ្យខ្ញុំ។

២. ខ្ញុំគ្មានដៃទេ តែខ្ញុំអាចគូរបាន
    វាពិតជាមិនមែន គូរដោយដៃទេ
    ដូចអ្នកដែរ គ្រាន់តែតាម វិធីផ្សេងគ្នា
    មាត់របស់ខ្ញុំ កាន់ប៊ិចឱ្យខ្ញុំ។

៣. ខ្ញុំមិនអាចដើរបានទេ តែខ្ញុំអាចលេងបាន
​​    ខ្ញុំត្រូវអង្គុយនៅលើ រទេះរុញរបស់ខ្ញុំ
    ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា
    កង់របស់រទេះខ្ញុំ វិលទៅមុខឱ្យខ្ញុំ

៤. ត្រចៀកខ្ញុំថ្លង់ តែខ្ញុំអាចស្តាប់បាន
    ខ្ញុំប្រើភ្នែករបស់ខ្ញុំ មិនមែនត្រចៀកទេ
    ដូចអ្នកដែរ គ្រាន់តែតាមវិធីផ្សេងគ្នា
    អ្នកអាចធ្វើវាបានល្អ បើអ្នកព្រមទទួលស្គាល់ការពិត