ធនធានទាំងអស់

ល្បែងធ្វើប័ណ្ណប្រៃសណីយ៍

សកម្មភព ៖ ល្បែងធ្វើប័ណ្ណ​​ប្រៃសណីយ៍សិក្សាសង្គម​ បំណិនទំនាក់ទំនង (អត្តសញ្ញាណរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម​) ប្រាប់ពីនាមត្រកូល នាមខ្លួន អាស័យដ្ឋាន ចំនួនសមាជិកគ្រួសារ។ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កុមារអាចប្រាប់បានពីនាមត្រកូល នាមខ្លួន កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ សន្លឹកកិច្ចការ និងខ្មៅដៃពណ៌ ការរៀបចំ ៖  បោះពុម្ពសន្លឹកកិច្ចការ សេក្ដីណែនាំ៖ សួរក្មេងៗថា៖ តើកូនៗធ្លាប់មានអ្នកផ្ញើសំបុត្រ ឬ កញ្ចប់ឥវ៉ាន់ពីមុនមកដែរឬទេ?  ពិភាក្សាពីសេវាកម្មនៅការិយាល័យ​ប្រៃសណីយ៍។​ ឧទាហរណ៍៖ តើកូនៗស្គាល់ អ្នកធ្វើការនៅក្នុងការិយាល័យប្រៃសណីយដែរឬទេ?តើការិយាល័យ​ប្រៃសណីយ៍គេធ្វើអ្វីដែរ?តើការិយាល័យ​ប្រៃសណីយ៍ត្រូវការអ្វីខ្លះទើបអាចផ្ញើសំបុត្រ ឬ កញ្ចប់ឥវ៉ាន់បាន?តើគេធ្វើយ៉ាងណាទើបដឹងថាសំបុត្រទាំងនោះសម្រាប់អ្នកណា?  សួរពួកគេប្រសិនបើពួកគេស្គាល់នាមប្រកូល និងអាស័យដ្ឋានរបស់ពួកគេ ។តើកូនៗឈ្មោះអ្វី? តើកូនៗរស់នៅកន្លែងណា? អាស័យដ្ឋានឈ្មោះអ្វី? ចែកក្រដាសសន្លឹកកិច្ចការ និងខ្មៅដៃពណ៌។ នឹងពន្យល់ប័ណ្ណប្រៃសណីយ៍។ បង្ហាញពួកគេពីការបត់ក្រដាសសន្លឹកកិច្ចការ បង្ហាញពួកគេ ពីខ្នងរបស់ប័ណ្ណ​​ប្រៃសណីយ៍ និងអ្វីដែលត្រូវសរសេរនៅលើបន្ទាត់ នាមប្រកូល និងអាសយដ្ឋានរស់នៅបច្ចុប្បន្នរឺ(ផាត់ព៌ណ គូររូបភាពផ្សេងៗដើម្បីសម្គាល់ថាជារបស់ខ្លួន។ សួរពួកគេឱ្យគូររូបនៅផ្ទៃក្រដាសដែលនៅម្ខាងទៀត និងរចនាត្រាដោយខ្លួនឯង។ ប្រសិនបើពួកគេបានដឹង អាចសរសេរឈ្មោះរបស់ពួកគេ […]