< ត្រឡប់ទៅធនធានទាំងអស់

ល្បែងកាត់ដេរ


20-30 នាទី
មិនកំណត់ចំនួន
៤ឆ្នាំ លើស
yarn, ក្រដាសកេះ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
 • សិក្សាសង្គម សិក្សាសង្គម
 • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងកាត់ដេរ
សិក្សាសង្គម​
គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។

បុរេគណិត
រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។

គោលបំណង

(សិក្សាសង្គម)​ ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ 

និងគូស ឬ គំនូសផ្សេងៗ។

(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។
ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។

កម្រិតសិក្សា ៖ មធ្យម ខ្ពស់

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ

ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។
សេក្ដីណែនាំ៖ 

 1. និយាយពីការងារកាត់ដែលលោកគ្រូសុខធ្លាប់ធ្វើក្នុងសៀវភៅរឿង  ៉តើអ្នកចង់ធ្វើការងារអ្វី?  ៉
 2. ប្រាប់ក្មេងៗថា៖ ថ្ងៃនេះកូនៗនឹងលេងល្បែងកាត់ដេរជាមួយអ្នកគ្រូ។
 3. បង្ហាញក្មេងៗពីរូបរាងដែលបានបង្កើតសម្រាប់ដេរ បន្ទាប់មកនិយាយពិពណ៌នារូបរាងផ្សេងៗទៀត។
  តើរាងនេះឈ្មោះអ្វី? តើរាងនេះមានជ្រុងប៉ុន្មាន? 
 4. បង្ហាញពីរបៀបនៃការដេរដោយប្រើអំបោះ ឬ ក្រណាត់ខ្សែរទន់លើរាងនីមួយៗ ឱ្យក្មេងៗមើល។ ដោយ
  ចាក់ចូលរុន្ធដែលចោះរួចស្រេចតាមរាង រួចទាញសង្កត់អំបោះពីផ្នែកម្ខាងទៅម្ខាងទៀត និងពន្យល់ពីអ្វីដែល
  អ្នកធ្វើមួយជំហានៗ ។
 5. ពន្យល់ពួកគេឱ្យបានយូរបន្តិចចាំបញ្ឈប់ការពន្យល់របស់អ្នក ។
 6. នៅពេលដែលអ្នកដេររួច កន្ទុយខ្សែត្រូវចងវានៅខាងក្រោយទាំងអស់។ ដូច្នេះរូបរាងដែលអ្នកធ្វើអាចចង់
  ព្យួរបានយ៉ាងងាយស្រួល ។
 7. បន្ទាប់ពីពន្យល់រួចត្រូវចែកក្រដាសកេះឱ្យក្មេង និងខ្សែអំបោះ ឬ ក្រណាត់ខ្សែរទន់។ 
 8. ឱ្យក្មេងលេងឱ្យបានយូរ ប្រសិនបើមានពេលគ្រប់គ្រាន់ក្នុងការលេងទៀតជាកាស្រេច។