< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ, កាវ, សណ្ដែក
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)
វិទ្យាសាស្រ្ត

ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)
សិក្សាសង្គម

គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
បុរេគណិត
រូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង ៖
(ចិត្តចលភាព)
ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។
ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។
(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។
(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែង
ចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំតូច) គ្រាប់ សណ្តែក អង្គរ ស្រូវ

ការរៀបចំ ៖​ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក អង្គរ ស្រូវតាម
ផ្ទះមកក៏បាន ប្រើកាវប្រភេទដែលមិនមានគ្រោះថ្នាក់ដល់ក្មេង ឬ មិនចាំបាច់ប្រើកាវបិតក៏បាន។

សេចក្ដីណែនាំ៖

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតំរៀបនៅលើគំនូសក្នុងក្រដាសជាមួយកូនៗទាំងអស់គ្នា។
  2. យករូបភាពក្នុងរឿង ”យក្សចម្លែក” ដែលមានសត្វខូអាឡាមកបង្ហាញក្មេងៗ។
  3. កូនៗតើរូបភាពនេះជាសត្វអ្វី? បាទ/ចាស ជាសត្វខូអាឡា
  4. តើសត្វខូអាឡាមាននៅក្នុងប្រទេសណា? បាទ/ចាស សត្វខូអាឡាមាននៅក្នុងប្រទេសអូស្ត្រាលី។
  5. តើសត្វខូអាឡានៅរឿង ”យក្សចម្លែក” ឈ្មោះអ្វី? បាទ/ចាស សត្វខូអាឡាមានឈ្មោះ ខេទី។
  6. តើកូនៗចង់បង្កើតសត្វខូអាឡាជាមួយអ្នកគ្រូដែរឬទេ? បាទ/ចាស
  7. ត្រូវយកកាវស្អិតលាបតាមរាងអក្សរនិងរូបភាពសត្វខូអាឡា.
  8. សូមកូនៗតម្រៀបតាមរាងសត្វខូអាឡា
  9. ចាប់ផ្តើមចែកក្រដាសរូបភាពសត្វខូអាឡាឱ្យទៅក្មេងៗម្នាក់ ១សន្លឹក ។
  10. បន្ទាប់មក យកឈើចង្កឹះជ្រលក់កាវបន្តិច ហើយចាប់យកគ្រាប់សណ្ដែក
  11. ម្តងមួយគ្រាប់ៗដើម្បីដាក់តម្រៀបតាមគំនូសពាក្យខូអាឡានិងសត្វខូអាឡា
  12. កាវស្អិតត្រូវលាបវាឱ្យសព្វតាមគំនូសពាក្យខូអាឡានិងសត្វខូអាឡា 
  13. បិទបែបនេះឱ្យពេញតាមរូបភាពក្នុងក្រដាសគឺជាការស្រេច។ 

ការប្រែប្រួល៖
១. ប្រសិនបើអ្នកមិនមានពេលច្រើនទេ អ្នកអាចលេងជាក្រុមរួមគ្នាមួយថ្នាក់ក៏បានដោយប្រើសន្លឹកកិច្ចការសត្វ
ខូអាឡាមួយសន្លឹក ឱ្យក្មេងៗឡើងតម្រៀបម្នាក់ម្តង ដាក់សណ្តែកម្នាក់មួយគ្រាប់ជារង្វិលជុំ  រហូតចេញជាសត្វ
ខូអាឡា។ 

២. បើមិនមានពេលគ្រប់គ្រាន់ទេ អាចឱ្យកុមារតម្រៀបគ្រាប់សណ្តែកតែ ត្រចៀក ច្រមុះ ក្បាល ឬ ចំណុចណា
ដែលអ្នកគិតថាសំខាន់ក៏បាន។