< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបត់ក្រដាសជារូបផ្ទះ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, ក្រដាសពណ៌
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែង បត់ក្រដាសជារូបផ្ទះ 

ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ 
គោលបំណង៖ 
បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។

សិក្សាសង្គម៖ 
គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ 
គោលបំណង៖ 
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ 

រយៈពេល ៣០ នាទី 

ឧបករណ៍ ក្រដាសរាមស ដីខ្មៅពណ៌ ដីខ្មៅ 

កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ 

ការរៀបចំ ៖ ត្រូវរៀបចំក្រដាសដែលបត់ជាផ្ទះរួចមួយសម្រាប់បង្ហាញទៅកាន់កុមារបានឃើញជាមុនសិន។

សេក្ដីណែនាំ៖ 

  1. ប្រាប់កុមារថាថ្ងៃនេះនឹងលេងល្បែងបត់ក្រដាសជារូបផ្ទះដែលមានសមាជិកគ្រួសាររបស់ពួកគេ។ 
  2. សួរសំណួរខ្លះៗទៅកាន់កុមារ ដូចជា៖ កូនៗចូលចិត្តបត់ក្រដាសធ្វើជារូបដែរទេ? កូនៗណាចូលចិត្តលើកដៃ។ 
  3. ល្បែងនេះអាចលេងរៀនៗខ្លួនក៏បាន ដោយចែកក្រដាសរាមសទៅកុមារឱ្យបានគ្រប់ៗគ្នា។ 
  4. ប្រាប់កុមារពីរបៀបបត់ឱ្យបានច្បាស់ជាមុនសិន ឬប្រសិនបើមានពេលគ្រប់គ្រាន់ ធ្វើបង្ហាញកុមារនៅពីមុខពួកគេក៏បានដែរ។ 

5. គ្រាន់តែកុមារចេះបត់រូបបែបហ្នឹងជាការស្រេចតែម្ដង…។ 
6. កុមារអាចទុករូបដែលពួកគេបត់បាននៅសាលាឬយកទៅផ្ទះបង្ហាញម៉ាក់ប៉ា របស់ពួកគេក៏បានដែរ។